Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តសណ្ដោងរ៉ឺម៉កបែន បើកគេចពីម៉ូតូ ជិះវ៉ាឆាបចូលមកខាងមុខ ទាញចង្កូតធ្លាក់ចូលប្រឡាយ

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តសណ្ដោងរ៉ឺម៉កបែន​បើកគេចម៉ូតូដែលជិះវ៉ាជែង ឆាបចូលមកខាងមុខរថយន្ត ទាញចង្កូតគេចចេញជ្រុលចង្កូតធ្លាក់ទឹកប្រឡាយ សំណាងមិនបង្កឲ្យមានអ្នករបួស។

ហេតុការណ៍នេះបានកើតឡើង កាលវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី០១ ខែសីហា ឆ្នាំ ២០២១ ស្ថិតតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ភូមិព្រែកថ្លឹងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តសណ្ដោងរ៉ឺម៉កបែនមួយគ្រឿង បើកបរដោយបុរសម្នាក់ធ្វើដំណើរ តាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ស្របពេលមានម៉ូតូមួយគ្រឿង មកស្របគ្នាមិនបានស្គាល់ម៉ាក ជិះវ៉ាជែងឆាបចូលពីមុខរថយន្តបែន ក៏ភ្ញាក់ទាញចង្កូតគេចមកស្ដាំដៃ ជ្រុលធ្លាក់ចូលទឹកប្រឡាយតែម្ដង សំណាងមិនបង្កឲ្យមានអ្នករបួស។ ចំណែករថយន្តមិនត្រូវបានស្គាល់ម៉ាកនិងផ្លាកលេខនោះទេ ដោយកប់ផុកទឹកប្រឡាយ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកត្រួតពិនិត្យទីតាំងកន្លែងកើតហេតុ ឃើញថារថយន្តរេចង្កូតធ្លាក់ចូលប្រឡាយ ដោយមិនប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ និងបង្កឲ្យមានអ្នករងរបួសក៏អនុញ្ញាត ឲ្យម្ចាស់រថយន្តហៅរថយន្ត មកអូសចេញ ដើម្បីយករថយន្តទៅជួសជុលដោយខ្លួនឯង៕ រក្សាសិទ្ធិដោយ៖សួងសាម

×