ស្រុកព្រៃឈរ ៖ រដ្ឋបាលស្រុកព្រៃឈរ បានឲ្យដឹងថា លោក ឡោ ចាន់លី អភិបាលនៃគណ:អភិបាលស្រុកព្រៃឈរ និងជាប្រធានអនុគណ:កម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានអោយដឹងថានៅថ្ងៃទី១សីហា ២០២១នេះថា ក្រុមការងាររបស់លោកបានចុះសិក្សាស្រាវជ្រាវរកអ្នកប៉ះពាល់ដោយផ្ទាល់និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ១៩ ប្រភេទថ្មី(data)ឈ្មោះ ង៉ែត ស៊ីថា ត្រូវជាជីតា និងចៅឈ្មោះលី សារ៉ាវត្តី នៅភូមិសេនសិនជើង ឃុំស្រង៉ែ ស្រុកព្រៃឈរ បានរកឃើញអ្នកប៉ះពាល់ផ្ទាល់ ១៥នាក់ ។

ក្រុមការងារបានបញ្ចូនអ្នកប៉ះពាល់ផ្ទាល់ទាំង១៥នាក់ ទៅយកធ្វើសំណាកម៉ាស៊ីនធំ និងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក។
អភិបាលស្រុកព្រៃឈរ បានបញ្ជាក់ថា ក្រុមគ្រួសារ និងអ្នកវិជ្ជមានកូវីដ១៩បំប្លែងថ្មី ដែលតា មិនមានប្រវត្តិពាក់ព័ន្ធជាមួយ នឹងពលករមកពីប្រទេសថៃនោះទេ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ









