ភ្នំពេញ ៖ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ១៩ បានឲ្យដឹងថា យប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ បានយកសំណាកពលរដ្ឋដែលជាករណីសង្ស័យវីរុសកូវីដ-១៩ ប្រភេទ (Delta)ថ្មី។
ក្រសួងសុខាភិបាល ប្រកាសថា នៅភ្នំពេញ មេរោគ ថ្មី ដែលតា ត្រូវ បាន រកឃើញនៅ មន្ទីរពេទ្យកាល់ម៉ែត្រលើអ្នកជំងឺខាងរោគស្រ្តីនិង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បុគ្គលិកអនាម័យ និងអ្នកជំងឺសង្រ្គោះបន្ទាន់ សរុប ៣ នាក់និង អ្នកដំណើរមកពីប្រទេសម៉ាឡេស៊ី ១ នាក់។
ក្នុង រយៈពេល តែ ២ថ្ងៃ ក្រសួងសុខាភិបាល បានរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ១០៩ ករណី នៅថ្ងៃទី៣១ ខែកក្កដា និងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ












