គួររម្លឹកបន្តិចថា កាលពីវេលាម៉ោង ៣ និង ៣០ នាទីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ មានករណីគ្រោះអគ្គីភ័យដ៏ធំមួយ បានកើតឡើងនៅចំណតរថយន្ត វីរៈប៊ុនថាំ ស្ថិតនៅដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានបណ្តាលឲ្យ ឆេះរថយន្តដឹកអ្នកដំណើរ វីរៈប៊ុនថាំ ចំនួន ២២ គ្រឿង និងស្លាប់មនុស្សម្នាក់។
តែទោះយ៉ាងណា បើទោះជាគ្រោះអគ្គីភ័យនេះ បានលេបត្របាក់រថយន្តក្រុមហ៊ុនរបស់ខ្លួនសល់តែគ្រោងដែកអស់ជាង២០គ្រឿង និងឆក់យកជីវិតបុគ្គលិកម្នាក់យ៉ាងណា ក៏ថៅកែក្រុមហ៊ុន វីរៈប៊ុនថាំ ពុំបង្ហាញអារម្មណ៍ថាវាពុំមានជាឧបសគ្គឡើយ និងផ្ទុយទៅវិញ គឺមានតែបន្តភាពរឹងមាំដដែល។
នេះបើយោងតាមគណនីហ្វេសប៊ុករបស់លោក បានរៀបរាប់អារម្មណ៍មួយនេះថា៖ «ឧបសគ្គគ្រាន់តែជាបញ្ហា តែកុំយកបញ្ហាមកធ្វើជាឧបសគ្គ អាចដោះស្រាយបញ្ហា កាន់តែច្រើន វិសាលភាព នៃជោគជ័យកាន់តែធំធេង សូមអរគុណមិត្តភ័ក្តិ បងប្អូនទាំងអស់ដែលបានបារម្ភអំពីអគ្គិភ័យ ដែលបានឆាបឆេះ រថយន្តក្រុងចំនួន 22 គ្រឿង។
ហើយពេលនេះ ក្រុមហ៊ុនបានដោះស្រាយ និងរកមូលហេតុចប់សព្វគ្រប់អស់ហើយ ហើយក៏ពុំមានអ្វីរាំងស្ទះដល់ដំណើរអាជីវកម្ម និងសេវាកម្មក្រុមហ៊ុនឡើយ គ្រប់យ៉ាងនៅសភាពធម្មតាទាំងអស់ សូមអរគុណបុគ្គលិក និងអាជ្ញាធរទាំងអស់ ដែលបានជួយចូលរួមទាន់ពេលវេលា Team វីរ:ប៊ុនថាំ តែងតែរឹងមាំ និងឈានមុខគេជានិច្ច ដើម្បីអតិថិជន»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង