Wednesday, May 1, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នឹងធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេស ភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក លើកទី២

spot_img

ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើជាសហប្រធានជាមួយ ឯកឧត្តម អេនតូនី ប្លីនខេន (Antony Blinken) រដ្ឋមន្រី្តការបរទេសសហរដ្ឋអាមេរិក ដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស ភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក លើកទី២ ដែលនឹងរៀបចំឡើង នៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០ ២ ១ តាម ប្រព័ន្ធ វីដេអូ។ រដ្ឋមន្រ្តីការបរទេស នៃបណ្តាប្រទេសមេគង្គផ្សេងទៀត រួមមាន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម និងអគ្គលេខាធិការអាស៊ាន ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។

អង្គប្រជុំ នឹងពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ ក្រោយកិច្ចប្រជុំ រដ្ឋ មន្រ្តី ការបរទេស ភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក លើកទី១ ដែលបានរៀបចំឡើងនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ និងកំណត់ទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការ សំដៅលើកកម្ពស់ និងជំរុញ បន្ថែមទៀតលើកិច្ចខិតខំប្រឹងប្រែងដើម្បីធានាបាននូវអនុតំបន់មេគង្គដែលមានស្ថិរភាព ភាពរឹងមាំ
ធន់នឹងវិបត្តិ ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងវិបុលភាពប្រកបដោយចីរភាព ដោយមានការ គិតគូរពិចារណាទៅ ដល់ជំងឺរាតត្បាតកូវីដ-១៩ និងផែនការស្តារឡើងវិញនូវសេដ្ឋកិច្ច-សង្គម ប្រកប ដោយចីរភាពរបស់អនុតំបន់ក្រោយជំងឺរាតត្បាត។

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក លើកទី២ នេះ នឹងបញ្ជាក់ អំពីមិត្តភាពដ៏រឹងមាំ និងកិច្ចសហការដ៏ជោគជ័យ រវាងបណ្តាប្រទេសទន្លេមេគង្គ និងសហរដ្ឋអាមេរិក ហើយនិងផ្តល់នូវកាលានុវត្តភាព ប្រកបដោយសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការជាក់លាក់ និងមានផលប្រយោជន៍ ដែលនឹងរួមចំណែកដល់ ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងអនុតំបន់ មេគង្គ និងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន៕រក្សាសិទ្ធិដោយ៖ចេស្តារ

spot_img
×