Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន អេស ប៊ី អាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី បន្តផ្តល់សន្ទនីយភាព សម្រាប់មូលបត្រកម្មសិទ្ធ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

spot_img

ព្រះសីហនុ ៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានអនុញ្ញាតិជាគោលការណ៍បន្តសុពលភាព ជាសមាជិកផ្តល់សន្ទនីយភាព ដល់ក្រុមហ៊ុន អេស ប៊ី អាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី សម្រាប់មូលបត្រកម្មសិទ្ធរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានអនុញ្ញាតិជាគោលការណ៍បន្តសុពលភាព ជាសមាជិកផ្តល់សន្ទនីយភាព ដល់ក្រុមហ៊ុន អេស ប៊ី អាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី ដែលមានសុពលភាពគិតចាប់ពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២១ តទៅ។

ផ្សារមូលបត្រកម្ពុជា នឹងធ្វើការត្រួតពិនិត្យ និងវាយតម្លៃ ទៅលើលទ្ធផលការងារផ្តល់សន្ទនីយភាពជាក់ស្តែង របស់ ក្រុមហ៊ុន អេស ប៊ី អាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី ទៅលើមូលបត្រកម្មសិទ្ធិ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល១ខែជាមុនសិន មុននឹងសម្រេចលើការអនុញ្ញាតិជាផ្លូវការ។ សមាជិកផ្តល់សន្ទនីយភាពត្រូវធានាថា ខ្លួននឹងអនុវត្តបានពេញលេញនូវកាតព្វកិច្ចរបស់ខ្លួន ដែលមានចែងនៅក្នុងវិធានប្រតិបត្តិការផ្តល់ សន្ទនីយភាពមូលបត្ររបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពូជា។

គួរបញ្ជាក់ថា ថ្ងៃជួញដូរចុងក្រោយនៃសប្តាហ៍ចុងក្រោយនៃខែកក្កដាផងនោះ បានបញ្ចប់ទៅដោយសន្ទស្សន៍ ផ្សារមូលបត្រកម្ពុជា មានការធ្លាក់ចុះ ០,១៥ភាគរយ មកត្រឹម ៥៤០,៧៣ ពិន្ទុ។

ទន្ទឹមនឹងនេះដែរ ភាគហ៊ុនចំនួន ៤ បានធ្លាក់ចុះចន្លោះពី ១០ ទៅ ១២០ រៀលក្នុងមួយហ៊ុនដោយ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានធ្លាក់ចុះមកត្រឹម ៧.០៦០រៀល កំពង់ផែស្វយ័តក្រុងភ្នំពេញ មកត្រឹម ១៥.៣០០រៀល កំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រឹម ១៣.៦០០ រៀល និង ផេសថិក ត្រឹម ៣.១៥០រៀល៕
រក្សាសិទ្ធិដោយ៖CEN

spot_img
×