Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​តើ​អ្នកណា​ស្ថិត​នៅ​ពីក្រោយ​ការសម្រេចចិត្ត​បណ្តេញ​អ្នកការទូត​រុស្ស៊ី​ជាច្រើន​នាក់ នៅ​ទ្វីបអឺរ៉ុប​?

spot_img

​អ្នកការទូត​រុស្ស៊ី​ដែល​ត្រូវ​បណ្តេញ​ចេញ​នៅ​ស្ថានទូត​ពី​អង់គ្លេស កំពុង​លាគ្នា​និង​អ្នក​រួម​អាជីព​មុន​ឡើង​យន្តហោះ​វិល​ទៅ​ប្រទេស​វិញ​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី Maria Zakharova បាន​ពោល​ក្នុង​កិច្ច​សម្ពាសន៍ នៃ​កម្មវិធី “៦០​នាទី​” របស់​ឆា​ណែ​ល​ទូរទស្សន៍ Rossiya-1 ថា ៖ វិន័យ​រឹង​ដូច​ដែក​ថែម​របស់​សហគមន៍​អឺរ៉ុប​។ យើងខ្ញុំ​ដឹង​ច្បាស់​ថា អ្នកណា​ស្ថិតនៅ​ពីក្រោយ​សហគមន៍​អឺរ៉ុប ៖ នោះ​គឺ​អង្គការ NATO ។ សហគមន៍​អឺរ៉ុប​ជា​អង្គការ​នយោបាយ​សំខាន់​ចំពោះ​អង្គការ NATO ដ៏​មាន​អំណាច​ស្ថិត​នៅ​ពីក្រោយ​។​

​អ្នកនាំពាក្យ​រូប​នេះ ពោល​បន្តថា ៖ ភារកិច្ច​របស់​ពួកគេ​គឺ​សំដៅ​មួលបង្កាច់​រុស្ស៊ី ហើយ​អ្វី​ដែល​យើង​កំពុង​ឃើញ​នោះ​គឺជា​ផែនការ​ប្រឆាំង​រុស្ស៊ី​រយៈពេល​វែង​។ នេះ​ពុំមែន​គ្រាន់តែ​ជា​បញ្ហា​ចំពោះ​ប្រទេស​រុស្ស៊ី​ទេ វា​គឺជា​បញ្ហា​ចំពោះ​ពលរដ្ឋ​រុស្ស៊ី ។​

​ទស្សនៈ​របស់​រុស្ស៊ី​គឺ​ច​នល​នា​ការទូត​ប្រឆាំង​រុស្ស៊ី​ប៉ុន្មាន​ថ្ងៃ​មក​នេះ ផ្តើមចេញ​ពី​អង្គការ NATO ដែល​ឈរ​បញ្ជា​ពីក្រោយ​ខ្នង ។ គួររំលឹកថា នៅ​ថ្ងៃ ២៦ មីនា ប្រទេស​ជាច្រើន​បាន​ប្រកាស​បទបញ្ជា​បណ្តេញ​អ្នកការទូត​រុស្ស៊ី​ជាង ១៣០​នាក់ ចេញពី​ប្រទេស​ខ្លួន ក្នុងនោះ​រួមមាន​ជាអាទិ៍ ៖ អាមេរិក កាណាដា អ៊ុ​យក្រែន ន័​រវេស អាល់​បា​នី អូស្ត្រាលី និង​ប្រទេស ១៦​ទៀត ជា​សមាជិក EU ។ ដោយឡែក​អាមេរិក​បាន​បណ្តេញ​អ្នកការទូត​រុស្ស៊ី​រហូតដល់ ៦០​នាក់ ។ ការវាយប្រហារ​ផ្ទួន​លើ​វិស័យ​ការទូត​បែបនេះ ដោយហេតុ​ថា ប្រទេស​ទាំងនោះ​បាន​ចោទប្រកាន់​ថា រុស្ស៊ី​បានដាក់​ថ្នាំ​បំពុល​ខួរក្បាល​ដ៏​កាច​សាហាវ​មកលើ​ចារកម្ម​រុស្ស៊ី Sergei Skripal និង​កូនស្រី នា​ប្រទេស​អង់គ្លេស​កាលពី​ថ្ងៃ​ទី ៤ មីនា កន្លងមក ។ មកទល់​ពេល​នេះ​រុស្ស៊ី​នៅតែ​បដិសេធ​ការចោទប្រកាន់​ខាងលើ ហើយ​ប្រកាស​ថា ពួកគេ​នឹង​មាន​វិធានការ​ការទូត​ឆ្លើយតប​វិញ​៕ សូ​យ​ន​

spot_img
×