Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរស្រុកព្រៃនប់ ជំរុញឲ្យពលរដ្ឋ និងអ្នកប្រកបរបរផ្សេងៗ វេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ ងាយស្រួលដល់ក្រុមហ៊ុនប្រមូលបានលឿន

spot_img

ខេត្តព្រះសីហនុ ៖ អាជ្ញាធរស្រុកព្រៃនប់ បានចុះកិច្ចសន្យា ជាមួយក្រុមហ៊ុនប្រមូលសំរាម kswm ស្តីពីការវិនិយោគលើអាជីវកម្ម ផ្តល់សេវាប្រមូលបោសសម្អាត និងដឹកជញ្ជូនសំរាមសំណល់រឹងនៅក្នុងឃុំចំនួន៦ក្នុងស្រុកព្រៃនប់ ក្នុងនោះមានឃុំបិតត្រាំង ឃុំរាម ឃុំអូឧកញ៉ាហេង ឃុំបឹងតាព្រហ្ម ឃុំអូរជ្រៅ និងងឃុំព្រៃនប់ ។

អាជ្ញាធរ បានជំរុញឲ្យប្រជាពលរដ្ឋ និងអ្នកប្រកបរបរផ្សេងៗ វេចខ្ចប់កាកសំណល់ឲ្យបានត្រឹមត្រូវ ងាយស្រួលដល់ក្រុមហ៊ុនប្រមូលសំរាម បានលឿន។ លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ បានឱ្យដឹងថា សូមបងប្អូនប្រជាពលរដ្ឋ វេចខ្ចប់កាកសំណល់ សំរាមផ្សេងៗ ឲ្យបានត្រឹមត្រូវ ងាយស្រួលក្នុងការប្រមូលរបស់ក្រុមហ៊ុនប្រមូលសំរាម ដែលអាជ្ញាធរស្រុក បាននិងកំពុងសហការជាមួយក្រុមហ៊ុនប្រមូលសំរាម ដែលជំហានដំបូងគឺមាន ៦ ឃុំ នឹងមានជំហានបន្តបន្ទាប់ទៀត ក្នុងស្រុកព្រៃនប់ទាំងមូល ដើម្បីចូលរួមអនាម័យបរិស្ថាន នៅក្នុងមូលដ្ឋាន លំនៅដ្ឋាន ភូមិឃុំ ឱ្យមានសោភ័ណភាពបរិស្ថានស្អាតរស់នៅមានសុខភាព។

ជាមួយគ្នានេះ លោកអភិបាលស្រុក បានណែនាំដល់បណ្តាឃុំទាំង១៥ក្នុងស្រុក ឱ្យមានវិធានការអនុវត្តន៍ យ៉ាងម៉ឺងម៉ាត់នៅក្នុងមូលដ្ឋានរបស់ខ្លួន តាមលំនៅដ្ឋានប្រជាពលរដ្ឋ និងអ្នកប្រកបរបរអាជីវកម្ម ផ្ទះសំណាក់ សណ្ឋាគារ អាហារដ្ឋានភោជនីយដ្ឋាន និងអាជីវកម្មផ្សេងៗ ត្រូវវេចខ្ចប់កាកសំណល់ ឲ្យបានត្រឹមត្រូវងាយស្រួលដល់ការប្រមូល របស់ក្រុមហ៊ុនប្រមូលសំរាម លឿន រហ័សទាន់ពេលវេលា។

គួរបញ្ជាក់ថា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ អាជ្ញាធរស្រុក បានណែនាំឲ្យបងប្អូន ប្រជាពលរដ្ឋ ដែលប្រកបរបបលក់ដូរនៅតាមបណ្ដាភោជនីយដ្ឋាន អាហារដ្ឋានទាំងអស់ ក្នុងស្រុកព្រៃនប់ត្រូវអនុវត្តវិធានការសុខាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺ ៣កុំ ៣ ការពារ ឲ្យបានខ្ជាប់ខ្ជួន ហើយចំពោះម្ចាស់អាជីវកម្មទាំងអស់ ដែលមិនស្តាប់តាមការណែរនាំ អាជ្ញាធរស្រុកមិនអនុញ្ញាត្ត ឱ្យបន្តធ្វើអាជីវកម្មទៀតនោះទេ៕
រក្សាសិទ្ធិដោយ៖CEN

spot_img
×