ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ ប្រកាសរកឃើញអ្នកកើតជំងឺកូវីដ-១៩ ថ្មី ចំនួន ៥៦០នាក់, ករណីជាសះស្បើយ ចំនួន ៧៦៣នាក់, និងករណី ស្លាប់ ចំនួន២២នាក់ និងមានករណីនាំចូលពីក្រៅប្រទេសចំនួន ១៦៩នាក់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិលបាល បានឲ្យដឹងថា កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា មាន៖ ករណីឆ្លងសរុប៖ ៧៨,៤៧៤នាក់, ជាសះស្បើយសរុប៖ ៧១,៥១៧នាក់, ករណីស្លាប់សរុប៖ ១,៤៤២នាក់, និងករណីនាំចូលពីក្រៅប្រទេសសរុបៈ ១០,៩៧១នាក់ ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ
