កំពង់ចាម ៖ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា នៅថ្ងៃចន្ទនេះ បានឲ្យដឹងថា លោក ខេង ភិរុណ អាយុ ២៨ ឆ្នាំ មានប្រពន្ធ និងកូនតូចមួយ ហើយរស់នៅក្នុងខេត្តកំពង់ចាម។ ភិរុណ រស់នៅជាមួយភាពពិការនៃការស្លាប់មួយកំណាត់ខ្លួន។

ភាពពិការនៃការស្លាប់មួយកំណាត់ខ្លួនរបស់គាត់ បណ្តាលមកពីគ្រោះថ្នាក់នៅកន្លែងធ្វើការ ដែលពីគាត់ត្រូវបានធ្លាក់ពីលើដំបូលមក ក្នុងឆ្នាំ ២០១៩ ពេលដែលគាត់កំពុងធ្វើការជាជាងដែក និងជាកម្មករ នៅការដ្ឋានសំណង់មួយ ក្នុងទីក្រុងភ្នំពេញ។
បន្ទាប់ពីវិលត្រឡប់មកខេត្តកំពង់ចាមវិញ មេភូមិរបស់ភិរុណ បានណែនាំគាត់ឱ្យស្គាល់មជ្ឈមណ្ឌលស្តារនីតិសម្បទាក្នុងខេត្ត ដែលគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី ACCESS ។ នៅទីនេះ ភិរុណបានទទួលការព្យាបាលដោយចលនា និងឧបករណ៍ចល័ត ដូចជាឈើច្រត់ រទេះរុញ និងឧបករណ៍ជួយសម្រួលឆ្អឹង ដែលជួយឱ្យគាត់អាចមានចលនាបានកាន់តែច្រើន។ ទោះបីជាក្នុងកំឡុងពេលមានការរាតត្បាតជំងឺកូវីដ-១៩ មជ្ឈមណ្ឌលស្តារនីតិសម្បទា នៅតែបន្តផ្តល់ការគាំទ្រដល់ភិរុណ តាមរយៈសេវាកម្មស្តារនីតិសម្បទាពីចម្ងាយ។

ជាមួយនឹងការគាំទ្រនេះ ភិរុណអាចជួយការងារនៅជុំវិញផ្ទះ ដូចជាការសាងសង់របង និងការងារផ្ទះមួយចំនួន។ “ខ្ញុំសប្បាយជាខ្លាំង ជាមួយនឹងការរីកចម្រើនរបស់ខ្ញុំ។ បើគ្មានសេវាកម្មរបស់ មជ្ឈមណ្ឌលស្តារនីតិសម្បទាទេ ខ្ញុំនឹងមិនអាចធ្វើកិច្ចការទាំងនេះបានឡើយ។ សូមអរគុណដល់មជ្ឈមណ្ឌលស្តារនីតិសម្បទា ដែលបានផ្តល់សេវាកម្មដល់ខ្ញុំ និងដល់ម្ចាស់ជំនួយទាំងអស់ សម្រាប់ការគាំទ្រមជ្ឈមណ្ឌលនេះ”។
អូស្រ្តាលីគាំទ្រដល់ មជ្ឈមណ្ឌលស្តារនីតិសម្បទា ចំនួន ៥ នៅទូទាំងប្រទេសកម្ពុជា តាមរយៈកម្មវិធី ACCESS និងដៃគូនានាដែលអនុវត្តកម្មវិធី ដូចជាអង្គការ Humanity & Inclusion US៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ


