Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រ្តីម្នាក់ ដែលជាប់ចោទ ពីបទ ជួញដូរគ្រឿងញៀន សុំតុលាការឧទ្ធរណ៍ បន្ធូរបន្ថយទោសដល់នាងផង

ភ្នំពេញ ៖ សាលារឧទ្ធរណ៍ភ្នំពេញ កាលពីព្រឹកថ្ងៃទី២ ខែ សីហា ឆ្នាំ២០២១ បានបើកសវនាការជំនុំជំម្រះ លើបណ្ដឹងឧទ្ធរណ៍ របស់ ស្ត្រីជាប់ចោទម្នាក់ ដែលត្រូវបាន តុលាការថ្នាក់ក្រោម កាត់ទោសដាក់ពន្ធនាគារកំណត់ ០៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងបទល្មើស គ្រឿងញៀន ប្រព្រឹត្ត នៅក្នងរាជធានីភ្នំពេញ អំឡុងឆ្នាំ ២០១៨។

លោកចៅក្រម ភូ ពៅស៊ុន ជាប្រធានប្រឹក្សាជំនុំជំម្រះនៃសាលារឧទ្ធរណ៍ភ្នំពេញ បានថ្លែងឲ្យដឹងថា ជនជាប់ចោទ ឈ្មោះ វិន អ៊ីវ៉ៃ ភេទស្រី អាយុ ៣៣ ឆ្នាំ ត្រូវបានសាលាដំបូងរាជធានី ភ្នំពេញ កាលពីថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៨ កាត់ទោស ដាក់ពន្ធនាគារកំណត់០៥ ក្រោមការចោទ ប្រកាន់ពីបទ «ជួញដូរគ្រឿងញៀន» តាមបញ្ញាត្តិ មាត្រា ៤០ នៃ ច្បាប់ស្តីការត្រួតពិនិត្យគ្រឿងញៀន។ តែ ជនជាប់ចោទ បានប្តឹងខ្ទាស់មកសាលារឧទ្ធរណ៍ភ្នំពេញ ។

លោកចៅក្រមបានបន្ថែមថា ជនជាប់ចោទត្រូវបានខ្លួន កាលពីថ្ងៃ ទី១៣ ខែកុម្ភៈ ឆ្នាំ ២០១៨ នៅក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាល ដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ចំនួន ០២កញ្ចប់ធំ មានទម្ងន់ជិត ២០០ក្រាម និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

នាពេលសវនាការ ជនជាប់ចោទ ឈ្មោះ វិន អ៊ីវ៉ៃ បានឆ្លើយសារភាពអំពីកំហុស និង ទទួលស្គាល់ថា ខ្លួនពិតជាបានប្រព្រឹត្តការប្រើប្រាស់ និងគ្រឿងញៀននោះមែន។

ជនជាប់ចោទ បានសំណូមពរ ឲ្យតុលាការឧទ្ទរណ៍ មេត្តាជួយបន្ធូរបន្ថយទោស ដល់គាត់ផង ដើម្បីឆាប់បានវិលត្រឡប់ទៅជួយជុំគ្រួសារ និង កូនៗ របស់គាត់វិញ។

សំណុំរឿងនេះ សាលាឧទ្ធរណ៍ភ្នំពេញ បានលើកពេលប្រកាសសាលក្រម នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ៕
រក្សាសិទ្ធិដោយ៖ ចន្ទាភា

×