Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់សង្ស័យបែកថ្នាំ ប៉ុនប៉ងកាប់សម្លាប់ លោកសង្ឃ និង អាចារ្យវត្ត, ត្រូវចាប់ខ្លួន!!!

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារ បានឱ្យដឹងថា មានបុរសម្នាក់សង្ស័យថា បានប្រើប្រាស់គ្រឿងលើសកំរិតក៏ ទាញកាំបិតប៉ុនប៉ង កាប់ព្រះសង្ឃនៅក្នុងវត្ត បង្កឱ្យមាការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ២និង៤៥ ឈានចូលថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅចំណុចវត្តពោធិយារាម ហៅវត្តចាស់នៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

សមត្ថកិច្ចនគរបាល បានឲ្យដឹងថា នៅវេលាម៉ោង ១និង៤៥នាទីរំលងអធ្រាត្រ សមត្ថកិច្ចបានទទួលការការរាយការណ៍ពី ប្រជាពលរដ្ឋថា នៅក្នុងវត្តចាស់ មានបុរសម្នាក់ប្រើប្រាស់គ្រឿងលើសកម្រិត បានយកកាំបិតបុ័ងតោ សៀតនៅនឹងចង្កេះ និង ប៉ុនប៉ុនកាប់ទៅលើ ព្រះសង្ឃ និង លោកអាចារ្យ ដែលគង់នៅវត្តកើតហេតុខាងលើ។

មន្ត្រីសមត្ថកិច្ចនគរបាល បាននិយាយថា បន្ទាប់ពីបានទទួលដំណឹងខាងលើភ្លាម សមត្ថកិច្ចទណ្ឌជ្រោយចង្វារ ក៏បានចុះមកធ្វើការ ឃាត់ខ្លួនជនសង្ស័យរូបនោះ តែនៅពេលដែលសមត្ថកិច្ច ឃាត់ខ្លួននោះមាន ស្ត្រីចំណាស់ម្នាក់ ត្រូវជាម្តាយរបស់បុរសជនសង្ស័យ ក៏លើកដៃសំពះអង្វរសមត្ថកិច្ច កុំចាប់កូនប្រុសរបស់គាត់អី ។

តែសមត្ថកិច្ចក៏ នាំខ្លួនជនសង្ស័យនោះបព្ចូានទៅ ប៉ុស្តិ៍រដ្ឋបាលជ្រោយចង្វារ ដើម្បីសើុបសួរតាមសន្ដិវិធី។

បច្ចុប្បន្ននេះ, បុរសសង្ស័យរូបនោះ កំពុងត្រូវបានឃាត់ខ្លួន ជាបណ្តោះអាសន្ន នៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រោយចង្វារ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់៕
រក្សាសិទ្ធិដោយ ចន្ទាភា

×