Wednesday, May 1, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ បញ្ជាក់ថា ការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ គឺជាការគិតគូរពីភាពស៊ាំ និងធនធានមនុស្សចាំបាច់

spot_img

ភ្នំពេញ ៖ ថ្ងៃដំបូងនៃការចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យបានចាក់ជូនកុមារ និងយុវវ័យ នៅក្រុងតាខ្មៅ និងរាជធានីភ្នំពេញ បានចំនួន ៣៦,៨៣០នាក់។ ពិធីនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាព ប្រកាសបើកយុទ្ធនាការ នៅវិមានសន្តិភាព ដោយសម្ដេច និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មួយមួយចំនួនទៀត បាននាំយកចៅៗ ទៅចាក់ផងដែរ , ហើយសម្ដេចតេជោបានបញ្ជាក់ថា នេះគឺ ជាការគិតគូរចាំបាច់សម្រាប់បង្កើនធនធានមនុស្សដល់ក្មេងៗជំនាន់ក្រោយ សម្រាប់ស្នង និងងជាសសរទ្រូងនៃប្រទេសជាតិ។

សូមបញ្ជាក់ថា វ៉ាក់សាំងដែលប្រើសម្រាប់ចាក់ជូនក្មេងៗ និងយុវវ័យនេះ គឺជាវ៉ាក់សាំងស៊ីណូវ៉ាក់ ដែលផលិតឡើងដោយក្រុមហ៊ុននៅក្នុងប្រទេសចិន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា យុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យ ចាប់ពីអាយុ ១២ឆ្នាំ ដល់ ១៧ឆ្នាំ មិនមែនជាការចៃដន្យទេ តែគឺជាការគិតគូរច្បាស់លាស់ ម៉ត់ចត់ ដែលជាជំហានដ៏សំខាន់ ក្នុងការបង្កើតភាពស៊ាំ នៅក្នុងសហគមន៍កម្ពុជា។

ថ្ងៃនេះយើងបានបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារ និងយុវវ័យ គឺយើងបានគិតគូរយ៉ាងច្បាស់លាស់ ម៉ត់ចត់ ទម្រាំយើងបើកយុទ្ធនាការនៅថ្ងៃនេះ ស្របពេលជាមួយយុទ្ធនាការ ដែលយើងកំពុងបន្តធ្វើលើមនុស្សពេញវ័យចាប់ពី ១៨ឆ្នាំឡើងទៅ។

យើងធ្លាប់និយាយជាហូរហែមកហើយថា កុមារជាទំពាំងស្នងឫស្សី តែបើកុមារខូចខាតសុខភាព ចាប់ពីពេលនេះទៅហើយ ថ្ងៃទៅមុខទៀត យើងនឹងពុំមានឫស្សីល្អៗនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ក្នុងពេលដែលកើតមាននូវបញ្ហា នៃការរីករាលដាលនៃជំងឺកូវីដ-១៩ កម្ពុជាបានរងផលប៉ះពាល់យ៉ាងធ្ងន់ លើវិស័យអប់រំ ធនធានមនុស្ស ដែលបញ្ហានេះបានកើតមានស្ទើរទូទាំងប្រទេស នៅក្នុងពិភពលោក ដោយមានការបិទនូវសាលារៀន។

យុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យនេះ គឺជាការគិតគូរដល់ការបើកសាលារៀនឡើងវិញ គិតគូរពីធនធានមនុស្ស ដែលប្រទេសមួយចាំបាច់ត្រូវតែមាន, ដូច្នេះ ការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ , យ៉ាងហោចណាស់ ក៏យើងអាចចាប់ផ្ដើមបើកសាលារៀនចាប់ពីកម្រិតអនុវិទ្យាល័យឡើងទៅផងដែរ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

spot_img
×