Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារីរូបស្រស់បើករថយន្តព្រូស បុកបង្គោលភ្លើង រួចបន្តទៅបុកទម្លុះរបងការដ្ឋាន បណ្តាលឲ្យម្ចាស់រថយន្តរងរបួស

ភ្នំពេញ ÷ នារីរូបស្រស់ម្នាក់ បើករថយន្តម៉ាកព្រូសមួយគ្រឿង ក្នុងល្បឿនលឿនវ៉ាជែងនិងរថយន្ត២គ្រឿងទៀត បណ្តាលឲ្យបួងចង្កូតជ្រុលទៅបុកបង្គោលភ្លើងមួយដើម បាក់រាបដល់ដី រួចបន្តល្បឿនទៅបុកទម្លុះរបងការដ្ឋាន បណ្តាលឲ្យរងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង១ និង០០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ចំណុចជាប់នឹងផ្សារហេងលី ដែលស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋ នៅជាប់នឹងកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញនារីរូបស្រស់ម្នាក់ បានបើករថយន្តម៉ាកព្រូសមួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ 2BG-4152 បើកបរតាមបណ្តោយផ្លូវ ២៧១ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន បានបើកវ៉ាជែងនិងរថយន្ត២គ្រឿងទៀត មិនចាំម៉ាក បណ្តាលឲ្យបួងចង្កូតឡើងស្តាំជ្រុល ទៅបុកបង្គោលភ្លើងមួយដើម ពេញទំហឹងបណ្តាលឲ្យបាក់រាបដល់ដី រួចបន្តល្បឿនទៅទម្លុះរបងការដ្ឋាន បណ្តាលឲ្យខូចខាតរបងមួយចំនួន ចំណែកឯរថយន្តវិញ រងការខូចខាតផ្នែកខាងមុខ ស្ទើរទាំងស្រុង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ បានចុះមកដល់រួចក៏បានទំនាក់ទំនង ទៅខាងចរាចរណ៍ជំនាញក្រុង ឱ្យចុះមកធ្វើការវាស់វែង យករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សាមេត

×