Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ លើកពេលសវនាការសំណុំរឿងដែលមានជនជាប់ឃុំ ចាប់ពីថ្ងៃទី០២ ដល់ទី១៦ ខែសីហា

ត្បូងឃ្មុំ ៖ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានចេញសេចក្តីជូនដំណឹង ស្តីពីការលើកពេលសវនាការសំណុំរឿងដែលមានជនជាប់ឃុំ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ។

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ សូមគោរពជម្រាបជូន លោកអនុប្រធានសាលាដំបូង លោកព្រះរាជអាជ្ញារង លោកចៅក្រម លោក/លោកស្រីអនុប្រធានលេខាធិការ ដ្ឋានរដ្ឋបាល លោក/លោកស្រីក្រឡាបញ្ជី មន្ត្រីលេខាធិការដ្ឋានរដ្ឋបាល លោកប្រធានពន្ធនាគារខេត្តត្បូងឃ្មុំ លោក/លោកស្រីមេធាវី ភាគីពាក់ព័ន្ធ និងសាធារណជន មេត្តាជ្រាបថា ដោយសារស្ថានភាពនៃការចម្លងជំងឺ កូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ នៅតែបន្តមិនទាន់អាចបិទបញ្ចប់ ក៏ដូចជាដើម្បីចូលរួមធានា ភាពម្ចាស់ការក្នុងការគ្រប់គ្រង ទប់ស្កាត់ និងការពារកុំឲ្យមានការរីករាលដាលក្នុងសហគមន៍បន្ថែមទៀត ហើយព្រមទាំងទទួលបាននូវលិខិតលេខ ១០២៦/២១ ព.ត.ឃ ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ របស់ ពន្ធនាគារខេត្តត្បូងឃ្មុំ ដែលមានកម្មវត្ថុ សំណើសុំផ្អាកដឹកជនជាប់ឃុំឡើងសវនាការសាលាដំបូងខេត្តត្បូងឃ្មុំ ជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ ។

អាស្រ័យហេតុដូចនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត ត្បូងឃ្មុំ សូមលើកពេលសវនាការសំណុំរឿងដែលមានជនជាប់ឃុំ គ្រោងធ្វើនៅចន្លោះថ្ងៃទី០២ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ទៅពេលក្រោយវិញ លើកលែងតែសំណុំរឿងជាករណីចាំបាច់មួយចំនួន ដែល អស់លោកចៅក្រមត្រូវពិនិត្យមើលជាក់ស្ដែងទៅតាមច្បាប់ជាធរមាន ។

ដោយឡែកចំពោះការបំពេញកិច្ច ការងាររដ្ឋបាលប្រចាំថ្ងៃ និងការផ្តល់សេវាយុត្តិធម៌ផ្សេងៗ ជូនប្រជាពលរដ្ឋនៅដំណើរការជាធម្មតា ប៉ុន្តែត្រូវ អនុវត្តវិធានការណ៍សុវត្ថិភាពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវគោរពឲ្យបាន ត្រឹមត្រូវបំផុតនូវវិធានការពារកូវីដ-១៩៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីន ត្រជាក់ច្រើនពេក, កុំទៅកន្លែងមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំអោបគ្នាជា ដើម) និង ៣ ការពារ (ពាក់ម៉ាស់, លាងដៃ និងគម្លាតសុវត្ថិភាពសង្គម) ។

សេចក្ដីដូចបានគោរពជម្រាបជូនខាងលើ សូម លោកអនុប្រធានសាលាដំបូង លោកព្រះរាជអាជ្ញារង លោកចៅក្រម លោក/លោកស្រីអនុប្រធានលេខាធិការដ្ឋានរដ្ឋបាល លោក/លោកស្រីក្រឡាបញ្ជី មន្ត្រីលេខាធិការ ដ្ឋានរដ្ឋបាល លោកប្រធានពន្ធនាគារខេត្តត្បូងឃ្មុំ លោក/លោកស្រីមេធាវី ភាគីពាក់ព័ន្ធ និងសាធារណជន មេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×