Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អាកដំណើរការផ្សារសំរោង បិទខ្ទប់ផ្ទះប្រជាពលរដ្ឋយ៉ាងហោចណាស់ ១០ខ្នង នៅខេត្តឧត្តរមានជ័យ

សំរោង ៖ ផ្ទះប្រជាពលរដ្ឋយ៉ាងហោចណាស់ ១០ខ្នង , ទីតាំងផ្សារក្រុងសំរោង ដែលស្ថិតនៅក្នុងក្រុងសំរោង និងស្រុកត្រពាំងប្រាសាទ នៃខេត្តឧត្ដរមានជ័យ ត្រូវបាន លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចបិទខ្ទប់ ជាបណ្តោះអាសន្ន ក្រោយរកឃើញមានការពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។

តាមខ្លឹមសារនៃសេចក្ដីសម្រេចរបស់អាជ្ញាធរខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា
ត្រូវបានបិទខ្ទប់ជាបណ្ដោះអាសន្នទីតាំង រួមមាន ÷

១- ទីតាំងផ្សារសំរោង ( ស្ថិតក្នុងភូមិផ្សារសំរោង ក្រុងសំរោង ) ,

២- ទីតាំងឱសថស្ថានសុវណ្ណភូមិ ( ពេទ្យ ធុយ ធនិន , ស្ថិតក្នុងភូមិផ្សារសំរោង ក្រុងសំរោង ) ,

៣- ផ្ទះប្រជាពលរដ្ឋ ចំនួន ១០ខ្នងទៀតរួមមាន នៅក្នុងក្រុងសំរោង និងស្រុកត្រពាំងប្រាសាទ ,

ទីតាំងទាំងនេះ ត្រូវបិទខ្ទប់ចាប់ពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ដោយមូលហេតុទីតាំងនេះ មានពាក់ព័ន្ធនឹងករណីឆ្លងកូវីដ-១៩៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×