Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្តព្រៃវែង រៀបចំកន្លែងព្យាបាលអ្នកឆ្លងកូវីដ-១៩ បំប្លែងថ្មី Delta ចំនួន ២នាក់ លើទីតាំងដែលមានបរិស្ថានស្អាត

ព្រៃវែង ៖ ក្នុងកិច្ចប្រជុំស្តីពីការរៀបចំទីតាំងផលិត និងដាក់អុកស៉ីសែនសម្រាប់ត្រៀមព្យាបាលអ្នកជំងឺកូវីដ-១៩ Delta នៅសាលប្រជុំសាលាខេត្តព្រៃវែង នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានថ្លែងឲ្យដឹងថា ក្រោយរកឃេីញអ្នកឆ្លងមេរោគកូវីដ-១៩ បំប្លែងថ្មី Delta ចំនួន ២នាក់ នៅក្នុងខេត្តរួចមក ក្រុមមន្ត្រីជំនាញនាពេលនេះ បានត្រៀមការងារចាំបាច់មួយចំនួនរួចរាល់ហើយ សម្រាប់ទប់ស្កាត់ និងព្យាបាលអ្នកជំងឺកូវីដ-១៩បំប្លែងថ្មីនេះ។

ទាក់ទងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩បំប្លែងថ្មី Delta អភិបាលខេត្តព្រៃវែង លោក ជា សុមេធី បានណែនាំថា អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវខិតខំបន្តទៀត ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងនៃជំងឺដ៏កាចសាហាវមួយនេះនៅក្នុងខេត្តព្រៃវែង។

លោកវេជ្ជបណ្ឌិត សេង បញ្ញាឫទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង បានឱ្យដឹងផងដែរថា ចំពោះទីតាំងដាក់អុកស៉ីសែនសម្រាប់ត្រៀមព្យាបាលអ្នកជំងឺកូវីដ-១៩បំប្លែងថ្មី Delta នេះ គឺមន្ទីរសុខាភិបាលខេត្តបានសិក្សាថា នឹងដាក់នៅបរិវេណមន្ទីរសុខាភិបាលតែម្ដង ព្រោះទីនេះ មានខ្យល់បរិសុទ្ធល្អ បរិស្ថានស្អាត៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×