Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្តកំពង់ចាម ដាក់ឱ្យសម្រាកព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលតាមផ្ទះហើយ

កំពង់ចាម ៖ ដោយយោងលើក្រសួងសុខាភិបាល អនុញ្ញាតឱ្យមានការសម្រាកព្យាបាល អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល នៅតាមផ្ទះ រដ្ឋបាលខេត្តកំពង់ចាម នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ បានសម្រេចបង្កេីតក្រុមការងារថ្នាក់ខេត្ត ដេីម្បីគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ដែលមានលោកអភិបាលខេត្ត អ៊ុន ចាន់ដា ជាប្រធាន។

ក្រុមការងារថ្នាក់ខេត្ត គ្រប់គ្រងថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះក្នុងខេត្តកំពង់ចាម មានភារកិច្ច ដូចខាងតទៅ ÷

  • រៀបចំគោលការណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារទាក់ទងនឹងការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ព្រមទាំងគោលការណ៍ណែនាំផ្នែកបច្ចេកទេសសុខាភិបាល ដែលមានការពាក់ព័ន្ធផ្សេងទៀត។
  • ដឹកនាំ និងសម្របសម្រួលជាមួយគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់ខេត្តទាក់ទងនឹងផ្នែកបច្ចេកទេស និងការព្យាបាល។
  • រៀបចំផែនការផ្នែកធនធានមនុស្សធនធានសម្ភារៈ ធនធានបរិក្ខារ និងឱសថនិងធនធានថវិកាទាក់ទងនឹងសេវាព្យាបាលអ្នកជំងឺ-១៩នៅតាមផ្ទះ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN
×