Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្តត្បូងឃ្មុំ បើកការចាក់វ៉ាក់សាំង Johnson & Johnson ៣២ទីតាំង ជូនប្រជាពលរដ្ឋរួចរាល់ហើយ

ខេត្តត្បូងឃ្មុំ ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Johnson & Johnson របស់អាមេរិច ចំនួន ៩៨,៤៨៥ដូស ដែលរាជរដ្ឋាភិបាលកម្ពុជា បែងចែកជូន ខេត្តត្បូងឃ្មុំ ត្រូវបានអាជ្ញាធរបើកយុទ្ធនាការចាក់ជូនប្រជាពលរដ្ឋនៅស្រុកចំនួន៣ ដែលមានទីតាំងសំខាន់ៗចំនួន ៣២ទីតាំង ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងអនុវត្តតាមផែនការរបស់រាជរដ្ឋាភិបាល។

ទីតាំងដែលអាជ្ញាធរខេត្តត្បូងឃ្មុំ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ រួមមាន ៖ ស្រុកត្បូងឃ្មុំ ចំនួន១១ទីតាំង, ស្រុកពញាក្រែក ចំនួន១០ទីតាំង , ស្រុកអូរាំងឪ ចំនួន១១ទីតាំង និងក្រុងសួង ខណៈក្រុង-ស្រុក ចំនួន០៤ នេះ បានចាក់ជូនពលរដ្ឋរួចរាល់ផងដែរ។

លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ព្រោះជំងឺកូវីដ១៩បំប្លែងងថ្មី Delta ដែលកំពុងរាលដាលក្នុងមូលដ្ឋានខេត្តមួយចំនួន ជាក់ស្ដែង នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ក៏មានអ្នកជំងឺឆ្លងចំនួន១២នាក់ ប៉ុន្តែបានជាសះស្បើយអស់ចំនួន១០នាក់ និងកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរបន្តទៀត ក្នុងអាការៈល្អប្រសើរ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×