ព្រះសីហនុ ៖ ភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) បានកើនឡើងថ្លៃក្នុងម៉ោងជួញវគ្គនិរន្ត៍ ប៉ុន្តែបែរជាបញ្ចប់ទៅនៅថ្លៃមូលដ្ឋានវិញ កាលពីថ្ងៃទី២ខែសីហា។
ការជួញដូរនៅចន្ទដើមសប្តាហ៍នេះ បានបញ្ចប់ទៅដោយភាគហ៊ុនចំនួនប្រាំ ក្នុងចំណោមភាគហ៊ុនទាំងប្រាំពីរមានការធ្លាក់ចុះ ខណៈពេលដែលភាគហ៊ុន ពីរដែលនៅសល់រក្សាថ្លៃថេរដដែល។
ភាគហ៊ុន ហ្រ្កេនធ្វីន (GTI) និង កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) បានបង្ហាញការធ្លាក់ចុះខ្ពស់ជាងគេចំនួន ២០០ និង ៣០០ រៀលរៀងគ្នា មកត្រឹម ៤.០៨០រៀល និង ១៥.០០០រៀល។
តំបន់សេដកិច្ចពិសេសភ្នំពេញ (PPSP) និង អេស៊ីលីដា (ABC) និង ផេសថិក (PEPC) បានធ្លាក់ចុះចន្លោះពី ២០រៀល ទៅ ៦០រៀល ក្នុងមួយហ៊ុនមកត្រឹម ២.០៩០រៀល ១២.៧៤០រៀល និង ៣.១៣០រៀល។
ការធ្លាក់ចុះថ្លៃភាគហ៊ុនខាងលើបាននាំឲ្យសន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានថយចុះ ០,៥៣ភាគរយ មកត្រឹម ៥៣៧,៨៤ពិន្ទុ។ ទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ៦៤០,១២លានរៀល ដែលគ្របដណ្តប់ដោយភាគហ៊ុន អេស៊ីលីដា ប្រមានជា ៧៧ភាគរយ៕
រក្សាសិទ្ធិដោយ៖CEN