ភ្នំពេញ ៖ តារាសម្តែងនិងចម្រៀង និយមតែងកាយបែបមនុស្សស្រី រ៉ូ លីន បានធ្វើឲ្យគេឯងចាប់អារម្មណ៍ នាឱកាសកំពុងបិទខ្ទប់ហាមធ្វើដំណើរ ដែលរដ្ឋបាលរាជធានីភ្នំពេញ បិទចរាចរ ឬចេញបម្រាមគោចរ។ រ៉ូ លីនបានធ្វើឲ្យ គេលើកសរសើរពីគុណធម៌ ក្នុងពេលលើសម៉ោងបិទខ្ទប់ ដែលខ្លួនចេញពីច្រៀងលើឆាកតន្ត្រី។ នាងបានប៉ូលីសឃាត់សួរនាំហើយ ត្រូវបានស្គាល់ច្បាស់ថាជារ៉ូលីន។

ហេតុការណ៍កើតឡើងនោះគឺ ប៉ូលីស មិនបានចាប់ទោសអូសដំណើរឡើយ ព្រោះរ៉ូលីន បានចេញពីការសម្តែងច្រៀងលើឆាក តន្ត្រីភីអិនអិនហើយ ត្រឡប់មកវិញចំម៉ោងបិទចរាចរ(៩យប់)។ រ៉ូ លីនបានទទួលលិខិតបើកផ្លូវពីប៉ូលីស អាចធ្វើដំណើរបាន ។ រ៉ូ លីន ក៏បានបញ្ជាក់ថា នាងទើបមកពីច្រៀងនៅទូរទស្សន៍ភីអិនអិន ដោយមានតារាចូលរួម៤នាក់។ ប្រសិនបើមិនមានភារកិច្ចច្រៀងបម្រើមហាជន ក៏នាងមិនហ៊ានចេញទៅណាលើសម៉ោងពេលឡើយ។ ពិេសស ម៉ោងដែលនាងច្រៀងគឺ Live យប់ឡើងហើយឆ្ងាយ នៅក្រៅក្រុង។ យ៉ាងណាមហាជនបែរជា អន់ចិត្តអ្នកដែលសួរ នាំលើនាងសំដៅលើ អ្នកសារព័ត៌មានម្នាក់ បោះសំណួរថា នាងសម្រេចចិត្តយកប្រពន្ធ ឬក៏យកប្តីដែលមិនទំនង ក្នុងបរិយាកាសបែបនេះ។ រ៉ូ លីនបានតបទៅវិញលឿនថា សុំមិននិយាយព្រោះជា ជីវិតឯងជនរបស់នាង។
ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាដល់កម្លាំងនគរបាល រាជធានីភ្នំពេញ ត្រូវបង្កើន ចាត់វិធានការ ការអនុវត្តបម្រាមគោចរ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញឲ្យ បានតឹងរ៉ឹងថែមទៀតចំពោះ អ្នកល្មើសបម្រាមគោចរ ដើម្បីទប់ស្កាត់និងកាត់ផ្តាច់ការឆ្លងរាលដាល នៃ វីរុសកូវីតបំប្លែងថ្មីប្រភេទ delta ៕ រក្សាសិទ្ធិដោយ៖សំណាងSV















