Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អើល LGBT!​ គូស្នេហ៍ប្តូរភេទដូចគ្នា ទីបំផុត តួប្តីពរពោះសម្រាលកូនតាមធម្មជាតិបានសម្រេច ​ដោយសារតែ…

spot_img

រឿងរ៉ាវរបស់គូស្នេហ៍ប្តូរភេទដូចគ្នា ជាជនជាតិវៀតណាមមួយគូ (ប្រពន្ធជាប្រុសកែភេទ​ រីឯប្តីជាស្រីចរិកប្រុស) បានធ្វើឲ្យអ្នកប្រើប្រាស់អុីនធើរណែត មានការចាប់អារម្មណ៍ជាខ្លាំង ជាពិសេសពីសំណាក់សហគមន៍ LGBT តែម្តង ​នោះគឺដោយសារតែពួកគេអាចមានកូនជាមួយគ្នា។

គូស្នេហ៍នេះ ប្តីមានឈ្មោះ Dao Minh Khang (ពីមនុស្សស្រី ទៅជាប្រុស) និងប្រពន្ធឈ្មោះ Dang Ngoc Minh Anh (ជាមនុស្សប្រុសកែភេទទៅជាស្រី)។

ទាក់ទងរឿងមានកូននេះផងដែរ Khang ដើរតួជាប្តី បានប្រាប់ឲ្យដឹងថា នៅពេលរូបគេបញ្ឈប់ការព្យាបាលដោយអរម៉ូន កាលពីឆ្នាំមុន រូបគេមិនដឹងថា ខ្លួនឯងឆាប់មានផ្ទៃពោះ និងក្លាយជាឪពុកពុកប្តូរភេទដំបូងរបស់វៀតណាមនោះទេ។

ការមានផ្ទៃពោះរបស់ Khang និងការបង្កើតកូនស្រីរបស់គាត់ គឺបានកើតឡើងនៅខែឧសភា ជាមួយដៃគូរបស់គាត់ដែលជាស្ត្រីប្តូរភេទ Minh Anh ​បានធ្វើឱ្យផ្ទុះឡើងកក្រើក នៅលើបណ្តាញសារព័ត៌មាននៅក្នុងប្រទេសវៀតណាម ដែលជាកន្លែងដ៏កម្រសម្រាប់គូស្នេហ៍ស្រលាញ់ភេទដូចគ្នា ឬអ្នកប្តូរភេទដែលមានកូនបែបនេះ។

Khang អាយុ ២៥ ឆ្នាំ ដែលជាតារាម៉ូដែលកើតមកជាស្រីពិត ប៉ុន្តែ ប្តូរចរិកជាប្រុស បាននិយាយថា៖ «ប្រពន្ធខ្ញុំ និងខ្ញុំទាំងពីរនាក់ គឺពិតជាចង់មានកូនណាស់។ អ្នកមិនចាំបាច់ធ្វើជាស្ត្រី ដើម្បីសម្រាលកូនទេ»។

Khang ក៏បានប្រាប់ប្រាប់មូលនិធិថមសុនរ៉យទ័រ តាមទូរស័ព្ទថា៖ «មនុស្សគ្រប់គ្នាហាក់ដូចជាគិតថា មនុស្សប្តូរភេទឆ្លងមិនគិតពីការមានគ្រួសារ​ឬអនាគតទេ។ ប៉ុន្តែ ខ្ញុំចង់បង្ហាញថា សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា គឺក៏ដូចអ្នកដទៃទៀតដែរ»៕​រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×