Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តៃកុនរថយន្តបែនដឹកដីម្នាក់ ត្រូវទ្រុងរថយន្តសង្កត់កៀបស្លាប់ភ្លាមៗ ខណៈអោនមើលឌូយខាងក្រោម

ភ្នំពេញ ÷ អ្នកបើករថយន្តបែនដឹកដីម្នាក់ បានស្លាប់បាត់បង់ជីវិតដ៏គួរឲ្យរន្ធត់ ខណ:កំពុងអោនចូលទៅមើលឌូយបែនរថយន្ត នៅខាងក្រោមទ្រុងរថយន្ត។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលា ម៉ោង១២និង០០នាទីរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១
ស្ថិតនៅផ្លូវលំមួយកន្លែងខាងក្រោយបន្ទាយរថពាសដែក ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះខាងលើមានឈ្មោះ ប៊ុន កុល ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅបន្ទប់ជួលម្តុំគល់ស្ពានស្ទឹងមានជ័យ មានស្រុកកំណើតនៅភូមិកំពង់អុស ឃុំផ្សារឆ្នាំង ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញគេឃើញ ជនរងគ្រោះខាងលើ បើករថយន្តបែនដឹកដី របស់មន្ទីរសាធារណការក្រុង ការដ្ឋានស្តារប្រឡាយទួលពង្រ បានដឹកដីមកចាក់នៅចំណុចកើតហេតុ ខណៈបែនរថយន្តចាក់ដីរួចហើយ ក៏បានបញ្ជារថយន្តបែនទ្រុងឲ្យចុះមកវិញ ពេលនោះរថយន្តក៏បានគាំងឌូយខាងក្រោមទ្រុងរថយន្ត ទើបជនរងគ្រោះបើកទ្វាររថយន្ត រួចចុះមកហើយក៏បានយកដុំឈើ អោនចូលទៅគោះឌូយរថយន្ត បណ្តាលឲ្យធ្លាក់ទ្រុងរថយន្តគៀបសង្កត់ ជាប់ហើយក៏បានស្រែកឲ្យគេជួយផងៗ តែជាអកុសលជនរងគ្រោះ ក៏បានស្លាប់ភ្លាមៗ នៅខាងក្រោមទ្រុងរថយន្តតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី១ សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចុះទៅពិនិត្យជុំវិញកន្លែងកើតហេតុ បន្ទាប់ពីសមត្ថកិច្ចជំនាញ ធ្វើការពិនិត្យសព និងរថយន្តរួចរាល់ហើយ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សពជនរងគ្រោះ ទៅឲ្យក្រុមគ្រួសារសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត៕ រក្សាសិទ្ធិដោយ៖សួង សាម

×