Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកល្មើសបម្រាមប្រុងខ្លួន ! ចាប់ពីយប់នេះ អ្នកដែលល្មើសបម្រាមនឹងត្រូវចាប់វ៉ៃខ្នោះតែម្តង

ភ្នំពេញ ៖ លែងមានការអប់រំ ណែនាំទៀតហើយ ចំពោះអ្នកដែលល្មើសបម្រាមគោចរ គឺចាប់ពីយប់ថ្ងៃទី៣ ខែសីហា នេះតទៅ អ្នកដែលល្មើសបម្រាម ជួបជុំផឹកស៊ី និងម្ចាស់ហាងបើកហាងផឹកស៊ី គឺនឹងត្រូវចាប់វ៉ៃខ្នោះតែម្តងដោយមិនមានការលើកលែងនោះទេ។

ការដាក់នៅវិធានការតឹងរ៉ឺងនេះ ខណៈពេលដែលវីរុសកូវីដ១៩ប្រភេទថ្មី ដែលតា ( Delta ) កំពុងតែឆ្លងរាលដាលនៅក្នុងប្រទេសកម្ពុជា និងដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ១៩ប្រភេទថ្មី ដែលតា ( Delta ) ។ ហេតុសូមប្រជាពលរដ្ឋ ចូលរួមអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសចូលរួមអនុវត្តបម្រាមគោចរចាប់ពីថ្ងៃទី២៩ កក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។

លោកសាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលលរាជធានីភ្នំពេញ បានថ្លែងបញ្ជាក់ថា “អនុវត្តតាមការណែនាំ របស់ឯកឧត្តមឯកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចាប់ពីយប់ថ្ងៃទី៣ ខែសីហា នេះតទៅ អត់មានវិធានការណែនាំអប់រំទៀតទេ គឺអ្នកដែលល្មើស ហាងដែលល្មើស និងអ្នកដែលល្មើសបម្រាមគោចរ អ្នកដែលជួបជុំផឹកស៊ី បើកហាងផ្សេងៗ ត្រូវវ៉ៃខ្នោះគឺត្រូវវ៉ៃខ្នោះតែម្តង និងត្រូវចាប់ខ្លួនយកមកតែម្តង អត់មានការអប់រំណែនាំទៀតទេ និងត្រូវធ្វើឲ្យតឹងរ៉ឹងបំផុត”។

លោកសាន សុខសីហា បានបន្តថា ទាក់ទងការអនុវត្តបម្រាមគោចរនៅក្នុងរាជធានីភ្នំពេញចាប់ពីថ្ងៃទី២៩ ខែកក្កដា មកដល់ត្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចបានឃាត់យានយន្តល្មើសចំនួន ១០៥៣គ្រឿង ក្នុងនោះរថយន្តចំនួន ៣០៧គ្រឿង និងម៉ូតូចំនួន ៧៤៦គ្រឿង ។ ផាកពិន័យរថយន្តចំនួន ៧១គ្រឿង និងម៉ូតូចំនួន ១៩២គ្រឿង។ ចំពោះការអប់រំណែនាំមានចំនួន ១២៦៤នាក់ (ស្រី ២១៤នាក់) ។ ចំណែករថយន្តដែលយកទៅរក្សាទុកចំនួន ៤៩គ្រឿង និងម៉ូតូចំនួន ១៩៤គ្រឿង៕ រក្សាសិទ្ធិដោយ៖ ចេស្តារ

×