Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួរ​របស់​ចិន ចុះ​ផ្សាយ​ព័ត៌មាន​ផ្លូវការ​ថា គីម ជុង​អ៊ុន បាន​មក​ទស្សនកិច្ច​នៅ​ចិន​

spot_img

​ដំណើរ​ទស្សនកិច្ច​គឺជា​ដំណើរ​ទស្សនកិច្ច​ដំបូង​ទៅកាន់​ប្រទេស​ក្រៅ​របស់​លោក​គីម ជុង​អ៊ុន គិត​ចប់​តាំង​ពី​ឡើង​កាន់​អំណាច​នៅ​ឆ្នាំ ២០១១ ហើយ​វា​ត្រូវបាន​ក្រុមអ្នកវិភាគ​ជឿថា វា​ជា​ការត្រៀម​បម្រុង​សម្រាប់​សន្និសីទ​កំពូល​ខាងមុខ​នេះ​ជាមួយ​អាមេរិក និង​កូរ៉េខាងត្បូង ។​

​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ​របស់​ចិន បានឲ្យដឹងថា លោក​គីម ជុង​អ៊ុន បាន​មក​ទស្សនកិច្ច​ចិន​កាលពី​ថ្ងៃអាទិត្យ ២៥ មីនា ដល់​ថ្ងៃ​ពុធ​ទី ២៨ មីនា ហើយ​វា​ជា​ដំណើរ​ទស្សនកិច្ច​ក្រៅផ្លូវការ​មួយ​។​

​របាយការណ៍​នេះ​ពុំ​បាន​និយាយ​ដល់​ការ​ដែល​កូរ៉េខាងជើង អភិវឌ្ឍន៍​នុយក្លេអ៊ែរ​ដែឡ​បាន​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ពី​សំណាក់​អង្គការសហប្រជាជាតិ​ឡើយ​។​

​ខ្សែ​រថភ្លើង​ដែល​ដឹក​ប្រតិភូ​កូរ៉េខាងជើង ក្នុងនោះ​មាន​មេដឹកនាំ​គីម ជុង​អ៊ុន ដែល​ចាកចេញ​ពី​រដ្ឋធានី​ប៉េកាំង នា​រសៀល​ថ្ងៃ​ទី ២៧ មីនា ដើម្បី​ត្រឡប់​ទៅ​កូរ៉េខាងជើង​វិញ​ ៕ សូយន

​កង​រថយន្ត​បាន​ចាកចេញ​ពី​ផ្ទះ​ភ្ញៀវ​ជាតិ​របស់​ចិន​

spot_img
×