Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាត់ខ្លួនមេធាវីម្នាក់ ខណៈចុះងូតទឹកនៅឆ្នេរ អូត្រេះ

spot_img

ខេត្តព្រះសីហនុ ៖ យុវជនម្នាក់ដែលត្រូវបានគេអះអាងថា ជាមេធាវី នាល្ងាចថ្ងៃទី៣សីហាឆ្នាំ២០២១នេះ ត្រូវរលកសមុទ្រឆក់យកជីវិត ខណៈពេលយុវជនរងគ្រោះកំពុងសប្បាយប្រឡែងនឹងទឹករលក ជាមួយមិត្ត៣នាក់ផ្សេងទៀត ត្រង់ចំណុចភូមិ៦ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែលកំពុងដើរហាត់ប្រាណ នៅតាមបណ្តោយឆ្នេរដ៏ស្រស់ស្អាតមួយនេះ។

យោងតាមប្រភព លោកវរសេនីយ៏ឯក ប៉ោ វណ្ណរ៉ា ប្រធានការិយាល័យ នគរបាលទេសចរណ៏ប្រចាំតំបន់ឆ្នេរបានឲ្យដឹងថា នៅថ្ងៃទី៣ ខែសីហាឆ្នាំ ២០២១ វេលាម៉ោងប្រហែល១៦និង៣០នាទីល្ងាចនៅចំណុចឆ្នេរអូរត្រេះ១ មានករណីភ្ញៀវទេសចរជនជាតិខ្មែរមកពី រាជធានីភ្នំពេញលេងទឹកសមុទ្រ មានគ្នាចំនួន៤នាក់ ដោយទឹករលកខ្ពស់ បានបាត់ខ្លួន ១នាក់ ។ ជនរងគ្រោះ មានឈ្មោះជូ ជាគុយ ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាមេធាវី ទីលំនៅនៅរាជធានីភ្នំពេញ បានមកក្រុងព្រះសីហនុ ក្នុងបេសកកម្មការងារនិងទេសចរណ៍។

ប្រភពដដែលបានបន្តថា នៅរដូវនេះ កម្លាំងសមត្ថកិច្ចរបស់លោក ដែលប្រចាំការតាមបណ្តោយឆ្នេរ តែងតែដើរ ណែនាំពន្យល់ ដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរដែលមកកម្សាន្ត ឲ្យមានការប្រុងប្រយ័ត្ននៅពេលចុះលេងទឹកម្តងៗ កុំចុះទៅជ្រៅ បើអាចកុំចុះងូតទឹកនៅពេលមានភ្លៀងខ្យល់ រលកធំៗ ព្រោះវាអាចគ្រោះថ្នាក់ដល់ជីវិតបាន។


ជុំវិញឧបទ្ទវហេតុនេះ យុវជនម្នាក់ ដែលអះអាងថា ជាមិត្តរួមអាជីពបានរៀបរាប់ថា ពួកគេមកពីភ្នំពេញ ហើយបានមកបំពេញការងារ នៅខេត្តព្រះសីហនុ ក្រោយពីបញ្ចប់ការងារនារសៀលថ្ងៃទី៣នេះ បានបបួលគ្នាមក ស្រូបយកខ្យល់អាកាស ហើយបានចុះងូតទឹកលេងជាមួយគ្នា តាំងពីម៉ោងជាងពីររសៀល រហូតដល់វេលាម៉ោងប្រមាណ៤និង៣០នាទី ខណៈពេលកំពុងងូតទឹកចម្ងាយពីគ្នា២ទៅ៣ម៉ែត្រ ស្រាប់តែជនរងគ្រោះបានរសាត់ទៅកណ្តាល ស្របពេលនោះពួកគាត់ ពុំបានចាប់អារម្មណ៍ទេ ព្រោះជនរងគ្រោះពុំបានស្រែកឲ្យជួយឡើយ ទើបពួកគេងូតបន្តទៀត រហូតបាត់ជនរងគ្រោះទើបមានការភ្ញាក់ផ្អើល និង ស្លន់ស្លោរ ហែលរក តែបាត់សូន្យឈឹង។

ជុំវិញហេតុការណ៍នេះផងដែរ យោងតាមប្រភពក្រៅផ្លូវការ បានឲ្យដឹងថា នៅព្រឹកស្អែក ឯកឧត្តម អភិបាលខេត្ត នឹងចុះដល់ទីតាំងកើតហេតុ ឯ លោកឧកញ៉ា ទៀ វិចិត្រ និង បញ្ជូនអូប័រល្បឿនចំនួន០២គ្រឿង ចុះមករុករកសាកសពផងដែរ៕រក្សាសិទ្ធិដោយ៖CEN

spot_img
×