Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្សចំនួន៣នាក់ បានរងរបួសធ្ងន់និងស្រាល ក្នុងគ្រោះថ្នាក់២គ្រឿងបើកបុកគ្នា

spot_img

ខេត្តព្រះសីហនុ ៖ យ៉ាងហោចណាស់ ក៏មានមនុស្សចំនួន៣នាក់ បានរងរបួសធ្ងន់និងស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ កាលពីវេលាម៉ោងវេលាម៉ោង១៩និង១០នាទីយប់ នៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២១ លេីផ្លូវសម្តេចតេជោ ហ៊ុន សែន ត្រង់ចំណុច ជិតសាលាសាគូរ៉ា ស្ថិតនៅភូមិ ៣ សង្កាត់លេខ ១ ក្រុង /ខេត្ត ព្រះសីហនុ ។

លោកឧត្តមសេនីយ៍ត្រី អី សុខា ស្នងការរងទទួលផែនសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីង រវាងម៉ូតូ ០១គ្រឿង ម៉ាក HONDA C125 (019) ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 1H-7811 អ្នកបើកបរ ឈ្មោះ ឆេីយ ទី ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ កម្មករមានទីលំនៅភូមិ ៣ សង្កាត់លេខ ១ ក្រុង /ខេត្ត ព្រះសីហនុ មានទិសដៅពីត្បូងឆ្ពោះទៅជេីង លុះដល់ចំណុចខាងលេីបានបុកម៉ូតូ ០១គ្រឿង ម៉ាក HONDA C125 (013) ពណ៌ខ្មៅ គ្មានផ្លាកលេខ អ្នកបើកបរឈ្មោះ យ៉ែម វិសុទ្ធ ភេទប្រុស អាយុ ៥៨ ឆ្នាំ មុខរបរ នគរបាលពន្ធនាគារចូលនិវត្តន៍ ដឹកប្រពន្ធឈ្មោះ ទាវ សារី មុខរបរមេផ្ទះ មានទីលំនៅភូមិ ១ សង្កាត់លេខ៣ ក្រុង /ខេត្ត ព្រះសីហនុ មានទិសដៅផ្ទុយគ្នា។

តុល្យការនេះបណ្តាលឲ្យ រងរបួសមនុស្សចំនួន ០៣នាក់ ស្រី ០១នាក់ ៖ ១- ឈ្មោះ ឆេីយ ទី អ្នកបើកបរម៉ូតូ HONDA (019) រងរបួសស្រាល ២- ឈ្មោះ យ៉ែម វិសុទ្ធ អ្នកបើកបរម៉ូតូ HONDA (013) រងរបួសមធ្យម ( របួសជេីងខាងឆ្វេង ) បានបញ្ជូនទៅព្យាបាលនៅ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។ ៣- ឈ្មោះ ទាវ សារី អ្នករួមដំណេីរលេីម៉ូតូ HONDA (013) រងរបួសស្រាល ។ ចំពោះវត្ថុតាងម៉ូតូចំនួន០២គ្រឿង បានយកមករក្សាទុកនៅ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕ រក្សាសិទ្ធិដោយ៖CEN

spot_img