Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តតាកែវ បន្តចុះត្រួតពិនិត្យការអនុវត្តបម្រាមគោចរនិងកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បំប្លែងថ្មី ក្នុងភូមិសាស្ត្រខេត្តតាកែវ

ខេត្តតាកែវ ៖ យប់ថ្ងៃឣង្គារ ទី ០៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានចុះត្រួតពិនិត្យការអនុវត្តបម្រាមគោចរនៅស្រុកត្រាំកក់ ស្រុកទ្រាំង និងស្រុកក្រុងដូនកែវ ក្នុងភូមិសាស្ត្រខេត្តតាកែវ។

នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានធ្វេីការណែនាំដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តនូវបម្រាមគោចរ ជាពិសេសគឺអនុវត្តនូវវិធានការរដ្ឋបាល ដែលបានដាក់ចេញដោយរដ្ឋបាលខេត្ត តាមការណែនាំរបស់រាជរដ្ឋាភិបាលឱ្យបានម៉ឺងម៉ាត់បំផុត ហេីយត្រូវណែនាំដល់ប្រជាពលរដ្ឋ ឱ្យចូលរួមទាំងអស់គ្នា ធ្វេីយ៉ាងណាទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទដែលតា DELTA មកក្នុងសហគមន៍របស់យេីង ។

គួរបញ្ជាក់ថា តាមការណែនាំរបស់រាជរដ្ឋាភិបាលរដ្ឋបាលខេត្តតាកែវបានចេញសេខក្តីសម្រេចកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការអនុវត្តវិធានការរដ្ឋបាលនៅក្នុងភូមិសាស្ត្រខេត្តតាកែវ ដែលមានរយៈពេល ១៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដោយក្នុងនោះរួមទាំងហាមឃាត់ការជួបជុំ ហាមឃាត់ការលក់ដូរគ្រឿងស្រវឹង ព្រមទាំងដាក់បំរាមគោចរចាប់ពីម៉ោង ៩យប់ ដល់ម៉ោង ៣ទៀបភ្លឺជាដេីម ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×