Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីសេដ្ឋកិច្ចកម្ពុជា ស្នើបន្ធូបន្ថយការធ្វើចត្តាឡីស័ក ក្នុងករណីពិសេស ដល់វិនិយោគិនបរទេស ដែលមានបំណងមកបណ្តាក់ទុននៅកម្ពុជា

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំពិភាក្សាក្រុមការងារ “ឃ” “ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន តាមប្រព័ន្ធវីដេអូ zoom ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសហប្រធានក្រុមការងារ “ឃ” តំណាងផ្នែករដ្ឋាភិបាល បានស្នើឲ្យគណៈកម្មការអន្តរក្រសួងពាក់ព័ន្ធទាំងអស់ ត្រូវជួយរៀបចំករណីពិសេស ចំពោះវិនិយោគិនបរទេស ដែលមានបំណងមកបណ្តាក់ទុននៅកម្ពុជា ដើម្បីជួយសម្រួលដល់បរិយា កាសវិនិយោគនាសម័យកាល រស់នៅតាមបែបគន្លងថ្មីនេះ និងត្រូវចាក់វ៉ាក់សាំងឲ្យវិនិយោគិនទាំងខ្មែរ និងបរទេស ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលនៃការឆ្លងជំងឺ១៩ បំប្លែងខ្លួនថ្មី ប្រភេទដែលតា។

កិច្ចប្រជុំនេះ មានគោលបំណង ដាក់ជូនពិគ្រោះពិភាក្សា និងដោះស្រាយ បញ្ជាក់បំភ្លឺទៅលើបញ្ហាប្រឈម កង្វល់ និងសំណើរសំណូមពរ ដែលលើកឡើងដោយផ្នែកឯកជន ជូនក្រសួងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បញ្ហាដែលត្រូវលើកក្នុងកិច្ចពិភាក្សា គឺ “ការតម្រូវឲ្យធ្វើចត្តាឡីស័ក សម្រាប់និវាសនជន ម្ចាស់អាជីវកម្ម និយោជក និងអ្នកវិនិយោគ ដែលជាជនជាតិបរទេស ជាដើម មានបំណងចូលមកកម្ពុជា ដែលកំពុងឆ្លងរាលដាល នៃជំងឺកូវីដ-១៩នៅក្នុងសហគមន៍។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានស្នើឲ្យគណៈកម្មការអន្តរក្រសួងពាក់ព័ន្ធទាំងអស់ ត្រូវជួយរៀបចំករណីពិសេសចំពោះវិនិយោគិនបរទេសដែលមានបំណងមកបណ្តាក់ទុននៅកម្ពុជា ដើម្បីជួយសម្រួលដល់បរិយាកាសវិនិយោគ នាសម័យកាលរស់នៅ តាមបែបគន្លងថ្មីនេះ។

ជាងនេះទៅទៀតនោះ គឺត្រូវចាក់វ៉ាក់សាំងឲ្យវិនិយោគិនទាំងបរទេស និងខ្មែរ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាល នៃការឆ្លងជំងឺដ៏ខាងសហាវមួយនេះ។
សូមជម្រាបថា ក្នុងកិច្ចប្រជុំពិភាក្សាក្រុមការងារ “ឃ” “ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន តាមប្រព័ន្ធវីដេអូ zoomនេះ ក៏មានការចូលរួមពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានអ្នកសម្របសម្រួលក្រុមការងារទាំង ១៣ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាលផ្នែកឯកជន និងលោក អានូដ ដាក ( Mr. Arnaud DARC) សហប្រធានក្រុមការងារ “ឃ” តំណាងផ្នែកឯកជន ក៏ដូចជា សមា ជិក សមាជិកានៃក្រុមការងារ “ឃ” នៃសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល, មន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត៕
រក្សាសិទ្ធិដោយ៖CEN

×