Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាជន គួរតែងាកមកប្រើប្រាស់ការទូទាត់ តាមអេស៊ីលីដាម៉ូបាល ដើម្បីការពារការឆ្លងជំងឺកូវីដ១៩

ភ្នំពេញ ៖ បច្ចុប្បន្ន ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បានបង្កក្តីបារម្ភជាខ្លាំងដល់ប្រជាជនកម្ពុជា ជា ពិសេស សកម្មភាពប្រចាំថ្ងៃ ដូចជា៖ ការធ្វើដំណើរ ដើរផ្សារ និងការទិញលក់ទំនិញផ្សេងៗ ជាដើម សុទ្ធតែប្រើប្រាស់ក្រដាស ប្រាក់ ដើម្បីទូទាត់ ដែលនិងអាចមានហានិភ័យក្នុងការឆ្លងមេរោគកូវីដ១៩ ជាពិសេសវីរុសថ្មី បំប្លែងខ្លួន (ដែលតា) ។

ដោយសារខ្លាចឆ្លងរាលដាលនៃជំងឺកូវីដ១៩ ប្រជាជនមួយភាគធំ បានយល់ដឹងច្រើនអំពី ការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក ក្នុងការទូទាត់ទំនិញ ជំនួសឱ្យការប្រើប្រាស់ក្រដាសប្រាក់។
ប្រជាជន គួរតែងាកមកប្រើប្រាស់ការទូទាត់សាច់ប្រាក់ តាមអេស៊ីលីដាម៉ូបាល ដើម្បី សុវតិ្ថភាព និងការពារការឆ្លងមេរោគកូវីដ១៩។ កន្លងទៅ ជុំវិញការទូទាត់នេះ ធនាគារជាតិនៃកម្ពុជា ធ្លាប់បានលើកទឹកចិត្តឱ្យប្រជាជន នាំគ្នាទូទាត់ថ្លៃទំនិញតាមប្រព័ន្ធអេឡិចត្រូនិក តាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីជំនួសឱ្យការប្រើប្រាស់ក្រដាសប្រាក់ ឬមូលប្បទានបត្រ ព្រោះការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកនេះ វាផ្តល់នូវសុវត្ថិភាពខ្ពស់ ងាយស្រួលប្រើប្រាស់ និងចំណេញពេលវេលា។ ដូចនេះ ជម្រើសដ៏ប្រសើរមួយ គឺប្រជាជន គួរតែងាកមកប្រើប្រាស់ការទូទាត់ តាមអេស៊ីលីដាម៉ូបាល ដើម្បីសុវត្ថិភាព ងាយស្រួល និងការពារការឆ្លងមេរោគ កូវីដ-១៩។

ធនាគារ អេស៊ីលីដា បាននិងកំពុងជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងការទូទាត់ផ្សេងៗ ក្នុងការទទួលសេវាកម្ម ហិរញ្ញវត្ថុពីធនាគារ ដោយបានអភិវឌ្ឍ និងធ្វើទំនើបកម្មកម្មវិធីអេស៊ីលីដាម៉ូបាលកាន់តែទំនើប មានមុខងារសម្បូរបែប និងកាន់តែងាយស្រួលប្រើប្រាស់សម្រាប់អតិថិជន។

គួរបញ្ជាក់ថា ប្រជាជនកម្ពុជា ទាំងអ្នកលក់ដូរ និងអ្នកទិញទំនិញប្រើប្រាស់ប្រចាំថ្ងៃ បានបង្ហាញក្តីបារម្ភរបស់ ពួកគាត់ ក្នុងការប្រយ័ត្នប្រយែងខ្ពស់ ជុំវិញការទូទាត់ថ្លៃទំនិញផ្សេងៗ តាមការប្រើប្រាស់ក្រដាសប្រាក់សុទ្ធ ដោយពួកគាត់តែង តែ បាញ់អាល់កុលនៅលើក្រដាសប្រាក់ ព្រោះ ខ្លាចឆ្លងមេរោគផ្សេងៗ ជាពិសេស មេរោគកាចសាហាវកូវីដ១៩ ប្រភេទបំប្លែងខ្លួនថ្មី (ដែលតា) ៕
រក្សាសិទ្ធិដោយ៖CEN

×