Wednesday, February 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ និង ភាគហ៊ុនហ្ក្រេនធ្វីន បាននាំមុខគេ ចំពោះការជួញដូរ លើផ្សារភាគហ៊ុនកាលពីម្សិលមិញ

ព្រះសីហនុ ៖ ទំហំជួញដូរភាគហ៊ុនបានកើនឡើងលើស ១ប៊ីលានរៀល នៅថ្ងៃអង្គារម្សិលមិញនេះ ពោលគឺ ១.០៦ប៊ីលានរៀល ទោះបីជាសន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានបង្ហាញការថយចុះ ០ ,២៩ភាគរយ មកត្រឹម ៥៣៦,២៦ ពិន្ទុ ក៏ដោយ។

ភាគហ៊ុនហ្ក្រេនធ្វីន និង កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននាំមុខគេ ដោយមានថ្លៃភាគហ៊ុនកើនឡើង ១៤០រៀល ក្នុងមយយហ៊ុនដូចគ្នា ដល់ ៤.២២០ រៀល និង ១៣.៧៤០រៀល រៀងគ្នា។ ភាគហ៊ុនដែលមានកំណើនធំ បន្ទាប់គឺរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបានកើនឡើង ២០រៀល ក្នុងមួយហ៊ុន ដល់ ៧.០៨០រៀល ហើយភាគហ៊ុន ដែលមានកំណើនតិចជាងគេគឺ ផេសថិក ដោយកើនត្រឹម១០រៀល ដល់ ៣.១៤០រៀល។

ចំណែកភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងអេស៊ីលីដា បានធ្លាក់ចុះ ១០រៀល និង ១០០រៀល មកត្រឹម ២.០៨០រៀលនិង ១២.៦៤០រៀល។
ភាគហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ បានរក្សាថ្លៃថេរដដែល។ បន្ទាប់ពីភាគហ៊ុនអេស៊ីលីដា ដែលនៅរក្សា ជាភាគហ៊ុនដែលត្រូវបានជួញដូរច្រើនជាងគេ កំពង់ផែស្វយ័តក្រុងភ្នំពេញ ក៏ក្លាយជាជាភាគហ៊ុនទី២ ដែលត្រូវបានជួញដូរច្រើនជាងគេបន្ទាប់ ជាមួយនឹងទំហំជួញដូរសរុបចំនួន ១៦១.២៣២.៦០០រៀល ដែល ៨១,៤៧ភាគរយនៃចំនួននោះគឺបានមកពីជួញដូរនៅវគ្គបិទតែប៉ុណ្ណោះ។

សេចក្តីប្រកាសថ្មីអំពីចំនួនអ្នកឆ្លងមេរោគកូវីដ១៩ប្រចាំថ្ងៃ មានករធ្លាក់ចុះនៅក្រោម ៦០០ករណី ជាសញ្ញាដែលជះឥទ្ធិពលវិជ្ជមាន ដល់សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាភាគហ៊ុនមួយចំនួនធំនៅលើសន្ទស្សន៍ផងដែរ សម្រាប់ថ្ងៃអង្គារម្សិលមិញនេះ៕
រក្សាសិទ្ធិដោយ៖CEN

×