Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកគ្មានទេ! បុរស​ម្នាក់ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ តែ​បែរ​ហាម​ក្រុម​សង្គ្រោះ​ចូល​ជិត ព្រោះ​តែ​…

spot_img

បុរសម្នាក់បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដួលម៉ូតូដោយខ្លួនឯង ស្ថិតនៅក្បែរស្ពាន Huay Krabok ស្រុក Nadee ខេត្ត Prachin Buri ប្រទេសថៃ កាលពីវេលាម៉ោង ៩ និង ២០ ព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២១។

ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺនៅពេលអ្នកដំណើរដែលមានទឹកចិត្តល្អៗចូលជួយ ស្រាប់តែបុរសនោះ ដែលកំពុងដេកដួលជាមួយរបួសដ៏ឈឺចុកចាប់ បែរជាហាមពួកគេចូលមកក្បែរគាត់ នោះក៏ព្រោះតែគាត់មានផ្ទុកជំងឺកូវីដ-១៩។ មិនត្រឹមតែប៉ុណ្ណឹង សូម្បីតែក្រុមសង្គ្រោះមកដល់ ក៏បុរសមានចិត្តស្មោះត្រង់រូបនេះ ហាមពួកគេចូលជួយសង្គ្រោះដែរ។

បុរសនេះបានប្រាប់ក្រុមសង្គ្រោះថា គាត់ឆ្លងជំងឺកូវីដ-១៩ និងកំពុងធ្វើដំណើរទៅព្យាបាលជំងឺ នៅឯស្រុកកំណើត ស្ថិតក្នុងខេត្ត Chaiyaphum ប៉ុន្តែ មិននឹកស្មានថា បានជួបគ្រោះថ្នាក់ចរាចរណ៍បន្ថែមទុក្ខកាន់តែធ្ងន់បែបនេះទេ។ តែទោះជាយ៉ាងណា ក្រុមសង្គ្រោះត្រូវតែជួយសង្គ្រោះគាត់ ដោយបញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ។

នេះជាគំរូដ៏ល្អមួយ ព្រោះថាការលាក់បាំងជំងឺរបស់អ្នក គឺជាហានិភ័យដ៏ធំមួយ ក្នុងចម្លងមេរោគដល់អ្នកស្រុក និងអ្នកដែលមានទឹកចិត្តល្អចូលជួយសង្គ្រោះយើង៕ រក្សាសិទ្ធិដោយ៖ លឹម​ហុង

spot_img
×