ភ្នំពេញ ៖ អាជ្ញាធរខេត្តបាត់ដំបង បានដាក់ចេញវិធានការរដ្ឋបាល សម្រាប់ភូមិសាស្ត្រខេត្ត ជា ៣ តំបន់ ដោយបែងចែកជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង» សម្រាប់រយៈពេល ៧ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ ខណៈជំងឺកូវីដ-១៩ ចាប់ផ្ដើមផ្ទុះឡើងកាន់តែមានកម្រិតខ្ពស់។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យជំនាញ បានប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៩៥នាក់ថែមទៀត ព្រមទាំងព្យាបលជាសះស្បើយចំនួន ៤០នាក់ផងដែរ។
ចាប់តាំងពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ-១៩ ខេត្តបាត់ដំបងបានរកឃើញអ្នកឆ្លងជំងឺកាចសាហាវនេះ សរុបចំនួន ៣,៦៨៧នាក់, ព្យាបាលជាសះស្បើយចំនួន ២,១៤៣នាក់ ស្លាប់ចំនួន ៤៥នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១,៤៩៩ នាក់៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN







