Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្ទាប់ពីបិទខ្ទប់ផ្សារសំរោង និងផ្ទះប្រជាពលរដ្ឋជាង ១០ខ្នង អាជ្ញាធរខេត្តឧត្តរមានជ័យ សម្រេចដាក់ជាតំបន់ក្រហម និងលឿងទុំ បន្ថែមទៀត

ភ្នំពេញ ៖ អាជ្ញាធរខេត្តឧត្តរមានជ័យ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច កំណត់ភូមិចំនួន ៨ នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ដាក់ជា ” តំបន់ក្រហម ” និង ” តំបន់លឿងទុំ ” ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ បន្ទាប់ពីតំបន់ទាំងនេះរកឃើញមានឆ្លងវីរុសកូវីដ-១៩កើនឡើង។

បើតាមក្រុមគ្រូពេទ្យជំនាញ និងមន្ត្រីឆ្លើយតបបន្ទាន់បញ្ជាក់ថា ត្រូវបានកំណត់ ភូមិអូរស្មាច់ ភូមិរួតចំបុី ភូមិអភិវឌ្ឍន៍ ភូមិគីរីមង្គល ភូមិដើមជ្រៃ និងភូមិចំការចេក សង្កាត់អូរស្មាច់ ជា ” តំបន់ក្រហម ” និងកំណត់ ភូមិអូរខ្លាឃ្មុំ ភូមិស្រះទឹក នៃសង្កាត់អូរស្មាច់ ក្រុងសំរោង ជា ” តំបន់ លឿងទុំ ” និងត្រូវបិទខ្ទប់បណ្តោះអាសន្ន ចាប់ពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ -១៩។

គួរបញ្ជាក់ថា មុននេះបន្តិច លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចបិទខ្ទប់ ជាបណ្តោះអាសន្នផងដែរ ទៅលើទីតាំងមួយចំនួន រួមមាន ÷ ទីតាំងផ្សារសំរោង ( ស្ថិតក្នុងភូមិផ្សារសំរោង ក្រុងសំរោង ), ឱសថស្ថានសុវណ្ណភូមិ ( ហៅ ពេទ្យ ធុយ ធនិន, ស្ថិតក្នុងភូមិផ្សារសំរោង ក្រុងសំរោង ), ផ្ទះប្រជាពលរដ្ឋ ចំនួន ១០ខ្នងទៀតរួមមាន នៅក្នុងក្រុងសំរោង និងស្រុកត្រពាំងប្រាសាទ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×