Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក បញ្ជាឱ្យមន្រ្តីទូតរុស្ស៊ី ចំនួន២៤រូប ចាកចេញពីប្រទេសខ្លួន នៅត្រឹមថ្ងៃ៣សីហា

spot_img

ឯកអគ្គរដ្ឋទូតរុស្សីប្រចាំក្នុងប្រទេសអាមេរិក បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន បានស្នើឱ្យមន្ត្រីទូតខ្លួនចំនួន២៤រូប ចាកចេញពីប្រទេសអាមេរិក នៅថ្ងៃទី៣ សីហា ពីព្រោះទិដ្ឋាការហួសសុពលភាព។

ឯកអគ្គរដ្ឋទូតរុស្ស៊ីលោក បានថ្លែង នៅក្នុងបទសម្ភាសន៍ជាមួយ សារព័ត៌មាន The National Interest ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនដែលបានចុះផ្សាយកាលពីថ្ងៃអាទិត្យថា យើងបានទទួលតារាងឈ្មោះ មន្រ្តីទូតចំនួន២៤រូប ដែលសង្ឃឹមថានឹងអាចចេញ ពីប្រទេសមុនថ្ងៃទី០៣ សីហាឆ្នាំ២០២១។ លោកបន្ថែមទៀតថា មន្ត្រីទាំងអស់នឹងចាកចេញ ដោយគ្មានជំនួសនោះទេ ពីព្រោះទីក្រុងវ៉ាស៊ីនតោន បានរឹតបន្តឹងនីតិវិធីនៃការចេញទិដ្ឋការភ្លាមៗ»។

លោក Antonov បាននិយាយថា៖« កាលពីខែធ្នូឆ្នាំមុនក្រសួងការបរទេសអាមេរិក បានកំណត់ជាឯកតោភាគី នូវរយៈពេលកំណត់ ៣ ឆ្នាំសម្រាប់បុគ្គលិករុស្ស៊ី នៅសហរដ្ឋអាមេរិក ដែលតាមដែលយើងដឹង គឺមិនត្រូវបានអនុវត្តចំពោះប្រទេសណាមួយឡើយ» ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បានឆ្លើយតបកាលពីថ្ងៃចន្ទថា៖« ចរិតលក្ខណៈនៃស្ថានភាពរបស់ Antonov មិនត្រឹមត្រូវទេ។វាមិនត្រឹមត្រូវទេ» ។

លោកបន្ថែមថា៖ “ការកំណត់រយៈពេល ៣ ឆ្នាំលើសុពលភាពទិដ្ឋាការ សម្រាប់ជនជាតិរុស្ស៊ីវាគ្មានអ្វីថ្មីនោះទេ។ នៅពេលទិដ្ឋាការផុតកំណត់ … បុគ្គលទាំងនេះត្រូវបានគេរំពឹងថា នឹងចាកចេញពីប្រទេស ឬដាក់ពាក្យសុំពន្យារពេលដែលរឿងនោះ គឺជាអ្វីដែលកំពុងដំណើរការនៅពេលនេះ”។
ការសម្ភាសន៍របស់ឯកអគ្គរដ្ឋទូតរុស្ស៊ី បានកើតឡើងពីរថ្ងៃបន្ទាប់ពីក្រសួងការបរទេស បាននិយាយថា ខ្លួនបានបញ្ឈប់បុគ្គលិកក្នុងស្រុកចំនួន ១៨២ នាក់និងអ្នកម៉ៅការរាប់សិបនាក់ នៅឯស្ថានទូតអាមេរិកនៅប្រទេសរុស្ស៊ី តាមការស្នើសុំរបស់ទីក្រុងម៉ូស្គូ។

លោកPriceនៅថ្ងៃច័ន្ទនេះបានបដិសេធថា សហរដ្ឋអាមេរិកកំពុងប្រើទិដ្ឋាការ របស់អ្នកការទូតរុស្ស៊ី ដើម្បីសងសឹកខណៈខ្លួននិយាយថា៖« យើងរក្សាសិទ្ធិក្នុងការចាត់វិធានការឆ្លើយតប សមស្របចំពោះសកម្មភាពរបស់រុស្ស៊ី« ។

ក្រសួងការបរទេសរុស្ស៊ីកាលពីខែមេសា បានប្រកាសការហាមឃាត់ទាំងស្រុង លើបេសកកម្មការទូតរបស់អាមេរិក ពីការជួលពលរដ្ឋរុស្ស៊ីឬប្រទេសទី ៣ ឱ្យចូលទៅកាន់ប៉ុស្តិ៍រដ្ឋបាល និងបច្ចេកទេសដើម្បីឆ្លើយតប ទៅនឹងទណ្ឌកម្មរបស់អាមេរិក និងការបណ្តេញអ្នកការទូតរុស្ស៊ីចេញ៕
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិដោយ៖ CEN

spot_img
×