Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?

ភ្នំពេញ ៖ លោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង បានពង្រឹងបណ្តាញរបស់ខ្លួន យ៉ាងរឹងមាំនៅក្នុងអង្គភាព សាខាពន្ធដារខេត្តព្រៃវែង ដើម្បីប្រមូលផលប្រយោជន៍ និងតែងតែប្រើឈ្មោះលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដើម្បីការពារទង្វើរបស់ខ្លួនថែមទៀតផង។ នេះបើតាមការឲ្យដឹងពីមន្រ្តីបម្រើការ នៅក្នុងអង្គភាពសាខាពន្ធដារព្រៃវែង។

មន្រ្តីនៅក្នុងអង្គភាពសាខាពន្ធដារព្រៃវែង បានបង្ហើបឲ្យដឹងថា លោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង កំពុងប្រើតួនាទីនិងអំណាច ប្រមូលលុយតាមច្រើនរូបភាព ដោយគ្មានញញើតអ្វីទាំងអស់។ ប្រជាពលរដ្ឋដែលទៅបង់ពន្ធដីធ្លី អចលនទ្រព្យ ផ្ទេរកម្មសិទ្ធិដីធ្លី និងបង់ពន្ធលើអាជីវកម្មផ្សេងៗត្រូវបានលោក ហ៊ឹម ឡូញ និងបក្ខពួកគាបយកលុយលើតុ ក្រោមតុ តាមអំពើចិត្ត។

ប្រជាពលរដ្ឋដែលទៅបង់ពន្ធដីធ្លី អចលនទ្រព្យ ផ្ទេរកម្មសិទ្ធិដីធ្លី ឬបង់ពន្ធលើអាជីវកម្មផ្សេងៗ នៅស្នាក់ការសាខាពន្ធដារខេត្តព្រៃវែង បានឲ្យដឹងថា មន្រ្តីពន្ធដារក្រោមការគ្រប់គ្រង របស់លោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង មានភាពយឺតយ៉ាវ ក្នុងបំពេញឯកសារជូនពួកគាត់ ក្នុងការបង់ពន្ធជូនរដ្ឋ។ លើសនេះទៅទៀត មន្រ្តីពន្ធដារខេត្តព្រៃវែង ប្រើគ្រប់វិធី ដើម្បីគាបយកលុយលើតុក្រោមតុ ពីប្រជាពលរដ្ឋតាមអំពើចិត្ត របស់ខ្លួន។

ទាក់ទងការចោទប្រកាន់ខាងលើនេះ លោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទមិនមានអ្នកទទួល៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×