ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ប្រទេសកម្ពុជា ៖ ក្រុមហ៊ុន Httpool ដែលជាក្រុមហ៊ុនមួយរបស់ក្រុមហ៊ុន Aleph Holding មានក្តីសោមនស្សរីករាយសូមប្រកាសថា ក្រុមហ៊ុនបានក្លាយជាដៃគូផ្សព្វផ្សាយពាណិជ្ជកម្ម ក្នុងប្រទេសកម្ពុជារបស់ក្រុមហ៊ុន TikTok ដែលជាទិសដៅឈានមុខគេលំដាប់ពិភពលោក សម្រាប់ការបង្ហោះវីដេអូខ្លីៗ។ តាមរយៈភាពជាដៃគូនេះ ក្រុមហ៊ុនអាជីវកម្មនៅកម្ពុជាបច្ចុប្បន្ន នឹងអាចផ្សាយពាណិជ្ជកម្មដល់មនុស្សរាប់លាននាក់ ដែលប្រើប្រាស់កម្មវិធី មួយនេះនៅទូទាំងប្រទេសដែលជួយពង្រឹង ម៉ាកយីហោ និងអាជីវកម្មរបស់ខ្លួន។
TikTok កំពុងបង្កើតឧស្សាហកម្មនេះនៅទូទាំងពិភពលោក ដែលអាចឱ្យក្រុមហ៊ុនអាជីវកម្មគ្រប់ទំហំទាំងអស់ បង្កើតវត្តមានក្នុងស្រុក ផ្សព្វផ្សាយដល់អតិថិជនថ្មី និងជំរុញលទ្ធផលអាជីវកម្មតាមរយៈដំណោះស្រាយផ្សាយពាណិជ្ជ ប្រកបដោយភាពច្នៃប្រឌិតរបស់ក្រុមហ៊ុន។ អ្នកប្រើប្រាស់ ៩១ភាគរយ ក្នុងចំណោមអ្នកប្រើប្រាស់របស់ក្រុមហ៊ុន TikTok យល់ឃើញថា មាតិកានៅលើ TikTok មានភាពខុសប្លែកពីគេ ឬខុសគ្នាពីកម្មវិធីរបស់គូប្រជែងនានា នេះបើយោងតាមការសិក្សា អំពីយថភាពវិទ្យាសាស្រ្តធ្វើទីផ្សារពិភពលោក (Marketing Science Global Authenticity Study conducted) ដែលធ្វើឡើងដោយក្រុមហ៊ុន Nielsen ក្នុងតំបន់អាស៊ីអាគ្នេយ៍ កាលពីខែមេសាឆ្នាំ២០២១ សម្រាប់ក្រុមហ៊ុន TikTok។
លោក Sunny Nagpal សហស្ថាបនិក និងនាយកគ្រប់គ្រងប្រចាំតំបន់នៅតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Httpool បានថ្លែងថា៖ “ការចាប់ដៃគូជាមួយក្រុមហ៊ុន TikTok ក្នុងប្រទេសកម្ពុជា គឺជាជំហានដ៏ធំមួយសម្រាប់ក្រុមហ៊ុន Httpool ខណៈដែលយើងពង្រីកប្រតិបត្តិការរបស់យើងនៅក្នុងប្រទេសនេះ និងបង្កើតក្រុមជំនាញដើម្បីគាំទ្រដល់ក្រុមហ៊ុនអាជីវកម្មគ្រប់ទំហំទាំងអស់នៅទីកន្លែងផ្ទាល់”។
ក្នុងនាមជាដៃគូលក់ពាណិជ្ជកម្មផ្តាច់មុខរបស់ក្រុមហ៊ុន TikTok ក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Httpool នឹងផ្តល់ការគាំទ្រ ចំណេះដឹង និងជំនាញដល់ក្រុមហ៊ុនអាជីវកម្មក្នុងស្រុក និងជួយពួកគេទាក់ទងនឹងយុទ្ធសាស្រ្ត ធ្វើទីផ្សារជាមួយនឹងដំណោះស្រាយផ្សាយពាណិជ្ជកម្មនៅលើ TikTok ដោយកសាងបទពិសោធជាមួយនឹងមាតិកាក្នុងកម្មវិធី និងប្រព័ន្ធផ្សព្វផ្សាយទូលំទូលាយបំផុតនេះ ក្រុមហ៊ុន Httpool នឹងជួយក្រុមហ៊ុនអាជីវកម្មក្នុងស្រុកឱ្យដើរ តាមឱ្យទាន់ការប្រកួតប្រជែងដែលប្រែប្រួល យ៉ាងឆាប់រហ័សដើម្បីរក្សាបាននូវការប្រកួតប្រជែង និងសម្រេចបានលទ្ធផលអាជីវកម្មក្នុងកម្រិតអតិបរមា។
លោក Sunny Nagpal បានបន្ថែមថា៖ “ភាពជាដៃគូនេះគឺជាលទ្ធផលនៃវត្តមាននៅទូទាំងពិភពលោក ដែលឈានមុខគេក្នុងឧស្សាហកម្មរបស់ក្រុមហ៊ុន Httpool និងកិច្ចប្រឹងប្រែងរបស់យើង ក្នុងការនាំយកឱកាសសម្រាប់ការផ្សាយពាណិជ្ជកម្ម នៅលើកម្មវិធីព័ត៌មាន និងវីដែអូខ្លីៗឈានមុខទៅកាន់គ្រប់ទីកន្លែង ក្នុងពិភពលោក។ យើងនឹងប្រើប្រាស់ចំណេះដឹង និងជំនាញដែលក្រុមការងាររបស់យើង នៅអឺរ៉ុបបានទទួលក្នុងអំឡុងពេលប៉ុន្មានខែចុងក្រោយនេះ គួបផ្សំជាមួយនឹងចំណេះដឹងនិងជំនាញក្នុងស្រុក និងភាពជាក់លាក់សម្រាប់កម្ពុជា”។
ភាពជាដៃគូនេះក៏នឹងដាក់ដំណើរការប្រតិបត្តិប្រសើរបំផុត របស់ក្រុមហ៊ុន TikTok ការបណ្តុះបណ្តាល បច្ចេកទេសបង្កើតយុទ្ធសាស្ត្រ និងជម្រើសទូទាត់ក្នុងស្រុកទៅកាន់តំបន់ផងដែរ ដោយមានជំនួយពីអ្នកជំនាញរបស់ក្រុមហ៊ុន Httpool ផ្នែកដំណើរការប្រតិបត្តិការផ្សាយពាណិជ្ជកម្ម។ ទីភ្នាក់ងារនិងម៉ាកយីហោនានានឹងទទួល បានអត្ថប្រយោជន៍បន្ថែមទៀតពីការបណ្តុះបណ្តាល ការទូទាត់ និងការគាំទ្រជាមួយនឹងការបណ្តុះបណ្តាល អំពីគោលនយោបាយផ្សាយពាណិជ្ជកម្ម៕
សម្រាប់ព័ត៌មានបន្ថែម
Spela Marusic ប្រធានផ្នែគទំនាក់ទំនងសាធារណៈពិភពលោក របស់ក្រុមហ៊ុន Httpool (marusic@httpool.com)
Rucha Bhalekar ប្រធានផ្នែកទីផ្សារប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុន Httpool (rucha@httpool.asia)
អំពីក្រុមហ៊ុន Httpool
ក្រុមហ៊ុន Httpool គឺជាក្រុមហ៊ុនមួយរបស់ក្រុមហ៊ុន Aleph Holding ដែលវិនិយោគលើកម្មវិធី ផ្សព្វផ្សាយឌីជីថលឈានមុខជាគេច្រើន នៅទូទាំងតំបន់អឺរ៉ុប និងអាស៊ី។ ក្រុមហ៊ុនគាំទ្រដល់កំណើនរបស់កម្មវិធីទាំងនេះ និងជំរុញឱ្យមានលទ្ធផលអាជីវកម្មសម្រាប់អ្នកផ្សាយពាណិជ្ជកម្មបែបប្រពៃណី និងអ្នកផ្សាយពាណិជ្ជកម្មបង់ប្រាក់នៅទូទាំងទីផ្សារជាង ៣០។ ដោយផ្អែកលើបណ្តុំប្រកបដោយភាពច្នៃប្រឌិត នៃបច្ចេកវិទ្យានិងដំណោះស្រាយលទ្ធផលការងារ ក្រុមការងារដែលមានបទពិសោធន៍ និងបទពិសោធទីផ្សារដ៏ទូលំទូលាយ ក្រុមហ៊ុន Httpool អាចជួយឱ្យអ្នកផ្សាយពាណិជ្ជកម្មភ្ជាប់ទំនាក់ទំនង ជាមួយអតិថិជនរបស់ពួកគេបានតាម រយៈមធ្យោបាយផ្សេងៗប្រកបដោយប្រសិទ្ធភាពបំផុត ដែលបង្កើនផលចំណេញពីការវិនិយោគឥតឈប់ឈរ។
កម្មវិធីផ្សព្វផ្សាយឈានមុខគេនានាដូចជា Twitter, Facebook, Spotify, LinkedIn, Snapchat, Warner Music, Outbrain និង Brainly បានតែងតាំងក្រុមហ៊ុន Httpool ឱ្យធ្វើជាដៃគូលក់ផ្តាច់មុខរបស់ពួកគេនៅទូទាំងទីផ្សារអឺរ៉ុប និងអាស៊ីមួយចំនួន។ ក្រុមហ៊ុន Httpool មានមូលដ្ឋាននៅចក្រភពអង់គ្លេស ដោយមានការិយាល័យជាច្រើនកន្លែង នៅទូទាំងតំបន់អឺរ៉ុបកណ្តាល តំបន់ណូឌិក (Nordics) តំបន់បាល់ទិចនិងបាល់កាន ប្រទេសរុស្ស៊ី តំបន់ CIS និងអាស៊ីប៉ាស៊ីហ្វិក។ ក្រុមហ៊ុន Aleph ក្តោបក្តាប់ផ្លែតហ្វមលំដាប់ពិភលោកធំៗជាង ២០ ក្នុងទីផ្សារជាង ៥០ នៅទូទាំងពិភពលោក។
គេហទំព័រ www.httpool.com ៕