Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឌួង ហ្ស៊ូរីដា រំលឹកគុណលោក ហ៊ុយ ពុធ ដែលជួយដុតខាត់នាងឲ្យមានពន្លឺលើវិថីសិល្បៈ

spot_img

ភ្នំពេញ ៖ រហូតមកទល់ពេលនេះ ដំណឹងមរណភាពរបស់អ្នកដឹកនាំសម្តែងជើងចាស់ល្បីឈ្មោះ លោក ហ៊ុយ ពុធ នៅតែធ្វើឲ្យរំជើបរំជួលនៅក្នុងសង្គមសិល្បៈនៅឡើយ។

រំជើបរំជួល​ ដោយសារតែមានអ្នកសិល្បៈជាច្រើនបន្តបន្ទាប់ បាននាំគ្នាបង្ហោះសារសម្តែងការសោកស្តាយ នូវការបាត់បង់លោក ហ៊ុយ ពុធ ដែលជាអ្នកដឹកនាំសម្តែងឆ្នើម និងបានជួួយឲ្យអ្នកសិល្បៈមួយចំនួនបានទទួលជោគជ័យ នៅលើវិថីនេះ។

ដោយឡែកមិនខុសពីតារាឯទៀតតារាសម្តែងនាង ឌួង ហ្ស៊ូរីដា បានសម្តែងការសោកស្តាយផងដែរ ចំពោះការបាត់បង់លោក ហ៊ុយ ពុធ ត្បិតនាងចាត់ទុកថា លោក ហ៊ុយ ពុធ គឺជាអ្នកមានគុណមួយរូប ដែលបានជួយដុតខាត់នាងឲ្យមានពន្លឺលើវិថីសិល្បៈនាពេលកន្លងមក។

ឌួង ហ្ស៊ូរីដា បានរំលេចសារយ៉ាងដូច្នេះថា RIP លោកអ៊ុ ខានជួបលោកអ៊ុំយូរហើយ តាំងពីផ្អាកការសម្តែងមក។
នាងបញ្ជាក់ថា លោកអ៊ុំ ជាអ្នកដឹកនាំសម្តែងដែលក្មួយ បានចូលរួមបម្រើការងារនៃផលិតកម្ម ហង្សមាស ច្រើនជាងគេ ក្នុងចំណោមអ្នកដឹកទាំងអស់ជំនាន់មុន ប៉ុន្តែនៅតែចាំរាល់កាយវិការលោកអ៊ុំបង្រៀន ឲ្យសម្តែងមិនថាថតនៅតាម វាលស្រែ ឬ ថតក្នុងស្ទីដឌីយោ។

នាងថា លោកអ៊ុំជាចំណែកមួយ ដុសខាត់តារា ថ្មីមួយដួងនេះ នាសម័យជាង ១០ឆ្នាំមុន ឲ្យរះលើមេឃតាមរយៈការដឹកនាំសម្តែងរបស់លោកអ៊ុំ លោកអ៊ុំ ហ៊ុយ ពុធ ជាអ្នកដឹកនាំសម្តែងបទ
«បុប្ផាព្រែកឯង» ជាបទដំបូងដែលខ្ញុំបានចូលសម្តែង នៅផលិតកម្មហង្សមាស ជាមួយបង (ព្រាប សុវត្ថិ) ដំបូងបង្អស់ ។
សូមចូលរួមរំលែកទុក្ខគ្រួសារ នៃសព លោក អ៊ុំ ហ៊ុយ ពុធ សូមឲ្យវិញ្ញាណក្ខន្ធលោកអ៊ុំ ទៅកាន់សុគតិភពផងចុះ។

យ៉ាងណា បើតាម ឌួង ហ្ស៊ូរីដា ទោះបីលោកអ៊ុំផុតមែន តែរាល់ស្នាដៃលោកអ៊ុំជាមួយអ្នកសិល្បៈគ្រប់ជំនាន់ នៅតែមានក្នុងក្រអៅបេះដូងយើងខ្ញុំ ទាំងអស់គ្នា រហូតណាលោកអ៊ុំ។

គួបញ្ជាក់ថា អ្នកដឹកនាំភាពយន្ត និងចម្រៀងជើងចាស់លោក ហ៊ុយ ពុធ ទទួលមរណភាព ក្នុងជន្មាយុ៨២ឆ្នាំ កាលពីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ក្នុងជន្មាយុ៨២ឆ្នាំ ដោយរោគាពាធ និងភាពចាស់ជរា។

សពរបស់លោក ហ៊ុយ ពុធ ត្រូវបានក្រុមគ្រួសារតម្តល់ធ្វើបុណ្យ តាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ 93B ផ្លូវលំ ភូមិព្រះពន្លា សង្កាត់ ព្រែកប្រា ខណ្ឌច្បាអំពៅ។
ដំណឹងមរណភាពរបស់លោក ហ៊ុយ ពុធ នាពេលនេះ បានក្លាយជាដំណឹង ដល់សោកស្តាយបំផុត សម្រាប់វិស័យសិល្បៈខ្មែរ ត្បិតលោកគឺជាធនធានមួយដ៏ល្អ ដែលមានស្នាដៃនិងបម្រើសិល្បៈស្ទើរពេញមួយជីវិត៕
រក្សាសិទ្ធិដោយ៖សំណាង SV

spot_img
×