Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន ស.ស.យ.ក ចុះជួយសម្របសម្រួល ការចាក់វ៉ាក់សាំង ប្រឆាំងនឹងជំងឺកូវីដ-១៩

spot_img

ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ លោក គង់ សោភា អភិបាលរងក្រុង និងជាអនុប្រធាន ស.ស.យ.ក ក្រុងព្រះសីហនុ បានដឹកនាំក្រុមការងារចុះជួយសម្របសម្រួល ការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ជូនក្មេងៗនិងយុវវ័យ ចាប់ពីអាយុ ១២ឆ្នាំដល់ក្រោម ១៨ឆ្នាំ ដោយសង្កេតឱ្យឃើញថា ក្នុងនោះមានប្រជាពលរដ្ឋ ជាមាតាបិតា រួមទាំងអាណាព្យាបាលកុមារ និងយុវវ័យ បាននាំកូនចៅមកយ៉ាងច្រើនកុះករ ទទួលយកការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ នៅក្នុងមណ្ឌលសាលាបឋមសិក្សា វិទ្យាល័យ ហ៊ុន សែន ឃ្លាំងលើ។

នាឱកាសនោះផងដែរ លោកអភិបាលរងក្រុង ក៏បានឱ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងខាងលើនេះ ក្នុងការសង្កេតមើលឃើញថា មាតាបិតា អាណាព្យាបាល និងយុវវ័យទាំងឡាយ បានបង្ហាញពីភាពកក់ក្តៅ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ខ្ពស់ លើសុខទុក្ខរបស់ប្រជាជន ហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូពីសុខុមាលភាព របស់ប្រជាពលរដ្ឋ ដោយមិនគិតពីការនឿយហត់អ្វីទាំងអស់ ដើម្បីឱ្យប្រជាពលរដ្ឋរបស់យើង ឱ្យទទួលបានការចាក់វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានគ្រប់ៗគ្នា ហើយមកដល់ពេលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្វែងរកវ៉ាក់សាំង ចាក់ជូនដល់ក្មេងៗ និងយុវវ័យ ចាប់ពីអាយុ ១២ឆ្នាំ ដល់ក្រោមអាយុ ១៨ឆ្នាំ ចាក់ជូនដោយមិនគិតថ្លៃ ដើម្បីបង្កើនភាពសាំទប់ទល់ នឹងការឆ្លងរាលដាលជំងឺកូវីដ-១៩។

ជាមួយគ្នានោះ លោកអភិបាលរងក្រុងក៏បានអំពានាវ ដល់មាតាបិតា និងអាណាព្យាបាលរបស់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ សូមនាំកូនចៅរបស់ខ្លួន មកទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នាៗ ហើយទន្ទឹមនេះលោក គង់ សោភា ក៏បានក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋគ្រប់គ្នា ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការនានា របស់ក្រសួងសុខាភិបាល និងអនុវត្តគោលការណ៍អនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន (៣.ការពារ ៣.កុំ) ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍របស់យើង៕ រក្សាសិទ្ធិដោយ៖CEN

spot_img
×