Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផឹកស៊ីទំនាស់សំដីគ្នា ទាញពូថៅ កាប់រយះក្បាលរបួសធ្ងន់ ដេរចំនួន៣១ថ្នេរ ក្នុងដីរបស់ក្រុមហ៊ុនដីឡូត៍ លោកឧកញ៉ាម្នាក់

ខេត្តបន្ទាយមានជ័យ ៖ យុវជន១នាក់ ត្រូវបានគូទំនាស់កាប់នឹងពូថៅ ត្រូវ៧កន្លែង បណ្តាលឲ្យរងរបួសធ្ងន់ ដេរចំនួន៣១ថ្នេរ ព្រោះទំនាស់ពាក្យសំដីគ្នាក្នុងពេលផឹកស៊ី នៅវេលាម៉ោង១០យប់ថ្ងៃទី២ខែសីហាឆ្នាំ២០២១ នៅចំណុចមុខបន្ទប់ស្នាក់នៅ ក្នុងដីរបស់ក្រុមហ៊ុនដីឡូត៍ លោកឧកញ៉ា ឡេង ណាវ៉ាត្រា ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯកបេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា ៖ នៅថ្ងៃទី០៣ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៩ព្រឹក នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំទួលពង្រ ស្រុកម៉ាឡៃ បានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ រ៉ុន រ៉េន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ​អូរល្ហុង ឃុំអូររំដួលស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ស្នាក់នៅបន្ទប់ ក្នុងដីរបស់ក្រុមហ៊ុនដីឡូត៍ លោកឧកញ៉ា ឡេង ណាវ៉ាត្រា ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ បានប្តឹងថា៖ថ្ងៃ០២ខែសីហាឆ្នាំ ២០២១វេលាម៉ោង១០យប់ មានឈ្មោះ លី និច្ច ហៅពែក ភេទប្រុស អាយុ២០ឆ្នាំ ស្រុកកំណើតភូមិសាយសាម៉ន ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ននៅភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានយកពូថៅធ្វើសកម្មភាពដេញកាប់ខ្លួន ខណៈពេលខ្លួនរត់ដួលត្រូវឈ្មោះលី និច្ចហៅពែក កាប់ត្រូវ៧កន្លែង និងដេរ៣១ថ្នេរ បន្ទាប់ពីធ្វើសកម្មភាពរួច ជនដៃដល់បានរត់គេចខ្លួនបាត់ ។

លោកអធិការបានបញ្ជាក់ថា តាមការស្រាវជ្រាវ នៅមុនពេលកើតហេតុ ជនរងគ្រោះនិងជនដៃដល់ បានផឹកស៊ីជាមួយគ្នា បន្ទាប់មកក៏មានទំនាស់ពាក្យសំដី នឹងគ្នា រហូតឈានដល់មានអំពើហឹង្សានេះ កើតឡើង ។ ករណីនេះ កម្លាំងនគរបាលស្រុកម៉ាឡៃ កំពុងតែស្រាវជ្រាវ រកជនដៃដល់ ដើម្បីឃាត់ខ្លួន យកមកសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×