Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តកុងតឺន័រ បើកលឿន រេចង្កូតធ្លាក់ចូលក្នុងប្រឡាយ ក្រឡាប់ផ្ងារជើង

ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តកុងតឺន័រមួយគ្រឿង តាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះ ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតធ្លាក់ចូលក្នុងប្រឡាយ ក្រឡាប់ផ្ងារជើង សំណាងល្អមិនគ្រោះថ្នាក់ ដល់តៃកុងរថយន្ត និងអ្នករួមដំណើរតាមដងផ្លូវ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទី រសៀលថ្ងៃទី០៤ ខែ សីហា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថីវិមានឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកេីត គេបានឃេីញរថយន្តកុងតឺន័រ មួយគ្រឿង ក្បាលពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ 4A-1222 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីវិមានឈ្នះឈ្នះ ក្នុងទិសដៅពីលិចទៅកេីត ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកេីតហេតុខាងលើបានរេចង្កូតធ្លាក់ចូលក្នុងប្រឡាយទឹក ក្រឡាប់ផ្ងារជើង ហើយភ្លាមៗនោះ តៃកុងរថយន្តក៏បានបើកទ្វារត់ចេញពីកន្លែងកើតហេតុ បាត់ស្រមោល។
សូមបញ្ជាក់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តកុងតឺន័រក្រឡាប់ធ្លាក់ចូលក្នុងប្រឡាយនេះ មិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស និងអ្នករួមដំណើរ តាមដងផ្លូវនោះទេ រងការខូចខាតតែរថយន្តកុងតឺន័រតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ក៏បានពិនិត្យជុំវិញកន្លែងកើតហេតុ ដោយឃើញថា មិនមានប៉ះពាល់ជាមួយនឹងទ្រព្យសម្បត្តិរដ្ឋ និងអ្នកដទៃ ក៏ឲ្យម្ចាស់រថយន្ត យករថយន្តស្ទូច មកស្ទូចយករថយន្តបង្កខាងលើ ទៅជួសជុលដោយខ្លួនឯង៕ រក្សាសិទ្ធិដោយ៖ សា មេត

×