ភ្នំពេញ៖មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានលើកឡើងថា៖ការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញបានធ្វើឱ្យខាតបង់ថវិកាជាច្រើន ក្នុងមួយឆ្នាំៗ ហើយនេះជាក្តីកង្វល់ដ៏ធំមួយរបស់រដ្ឋបាលរាជធានីភ្នំពេញដែលនៅពេលនេះកំពុងដោះស្រាយគ្រប់មធ្យោបាយ ដើម្បីជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋ។
នៅរសៀលថ្ងៃទី២៥ខែតុលាឆ្នាំ២០១៧នេះនៅរដ្ឋបាលរាជធានីភ្នំពេញលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជួបប្រជុំជាមួយគណៈកម្មការបច្ចេកទេសក្រសួងសាធារណការនិងដឹកជញ្ជូនជាមួយតំណាងក្រសួងនិងជាមួយតំណាងទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិជប៉ុនហៅកាត់ចៃកាJICAនិងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញព្រមទាំងខណ្ឌមួយចំនួនដែលពាក់ព័ន្ធដើម្បីពិភាក្សាដាក់ផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញ ឱ្យចរាចរដោយឯកទិស ព្រោះផ្លូវឯកទិសនឹងអាចកាត់បន្ថយការកកស្ទះចរាចរណ៍បានមួយផ្នែកធំសម្រាប់អ្នកធ្វើដំណើរ។
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានប្រាប់ក្រុមអ្នកសាព័ត៍មានថា៖ក្នុងកិច្ចប្រជុំនោះលោកអភិបាលរាជធានីបានណែនាំដល់ក្រុមការងារបច្ចេកទេសធ្វើការសិក្សាឱ្យអស់ពីលទ្ធភាព ដើម្បីរៀបចំដាក់ឱ្យចរាចរឯកទិស នៅលើផ្លូវលេខ១៩នៅខាងក្រោយព្រះបរមរាជវាំង និងតិរវិថីព្រះស៊ីសុវត្ថិ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ។ ទន្ទឹមនឹងការបង្កើតផ្លូវឯកទិសថ្មីនេះ កម្លាំងនគរបាលចរាចរណ៍ត្រូវយកចិត្តទុកដាក់ពង្រឹងការអនុវត្ដរបស់បងប្អូនប្រជាពលរដ្ឋនៅតាមផ្លូវឯកទិសទាំង ១៣ ខ្សែ ដែលមានស្រាប់ឱ្យបានខ្ជាប់ខ្ជួនផងដែរ។
អ្នកនាំពាក្យបន្តថា៖នៅរាជធានីភ្នំពេញសព្វថ្ងៃនេះមានរថយន្តជាង៤៦ម៉ឺនគ្រឿងនិងម៉ូតូជាង១លាន៦សែនគ្រឿងដើម្បីដោះស្រាយចរាចរខាងលើរដ្ឋបាលរាជធានីភ្នំពេញសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូននិងទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិជប៉ុនហៅកាត់ចៃកាJICAដើម្បីរៀបចំផ្លូវមួយចំនួនក្នុងខណ្ឌចំនួន៤កណ្ដាលក្រុងទៅជាផ្លូវឯកទិស។ដោយសារតែកំណើនយានយន្តខាងលើនេះជាបញ្ហាកក្ដាកកស្ទះចរាចរដើម្បីដោះស្រាយ។
ដោយសព្វថ្ងៃនេះយើងមានផ្លូវឯកទិសស្រាប់១៣ខ្សែគ្រោងរៀបចំផ្លូវឯកទិសក្នុងខណ្ឌ៤កណ្ដាលក្រុងមាន៧មករា ចំកាមន ដូនពេញនិងទួលគោកដែលជាខណ្ឌអំណោយផលក្នុងការរៀបចំផ្ឡុវឯកទិសនេះមានសារៈសំខាន់។ ពាក់ព័ន្ធកំណាត់ផ្លូវ២ខ្សែទៀតក្នុងភូមិសាស្ត្រខណ្ឌដូនពេញ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងដាក់អោយប្រើប្រាស់ជាផ្លូវឯកទិសបន្ថែមទៀត នោះគឺផ្លូវលេខ១៩ និងតិរវិថីព្រះស៊ីសុវត្ថិ។ លោកអភិបាលរាជធានីបានចាត់តាំងឱ្យអភិបាលរងក្រុង២រូបនិងមន្ទីរសាធាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញលោកខណ្ឌដូនពេញនិងមានជំនួសបញ្ចេកទេសពីចៃកា។ចំពោះវិថីព្រះស៊ីសុវតិថាតើដាក់ឯកទិសពីទន្លេសាបឬពីកាំបូឌីយ៉ាណាហើយផ្លូវលេខ១៩ក៏ដូចគ្នា។គម្រោងនេះមានបំណងតែមួយគត់ គឺកាត់បន្ថយឱ្យបានការកកស្ទះចរាចរ ខណៈដែលរាជធានីភ្នំពេញបាននឹងកំពុងប្រឈមយ៉ាងធ្ងន់ធ្ងរ រួមនិងការខាតបង់ថវិកាយ៉ាងច្រើននោះ។
លោកអភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះបានណែនាំឱ្យក្រុមការងារធ្វើការសិក្សាឱ្យអស់ពីលទ្ធភាពដើម្បីរៀបចំដាក់ឱ្យចរាចរឯកទិស នៅលើផ្លូវលេខ១៩ និងតិរវិថីព្រះស៊ីសុវត្ថិ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ។ ទន្ទឹមនឹងការបង្កើតផ្លូវឯកទិសថ្មីនេះ លោកឃួង ស្រេងក៏បានជម្រុញអោយ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញត្រូវយកចិត្តទុកដាក់ពង្រឹងការអនុវត្ដរបស់បងប្អូនប្រជាពលរដ្ឋនៅតាមផ្លូវឯកទិសទាំង ១៣ ខ្សែ ដែលមានស្រាប់ឱ្យបានខ្ជាប់ខ្ជួន។
ក្នុងឱកាសនោះដែរលោកអភិបាលរាជធានីក៏បានរំលឹកផ្លូវ១១ខ្សែដែលដាក់ជាអទិភាពលើកដំបូងរៀបចំសណ្ដាប់ធ្នាប់បានល្អប្រសើរមែនហើយមកដល់ពេលនេះហាក់ដូចជានៅសល់ទីតាំងមួយចំនួនមិនទាន់បានគោរពនិងអនុវត្តតាមការណែនាំរបស់អាជ្ញាធរបានល្អ។លោកអភិបាលរាជធានីបានណែនាំបន្តឱ្យអាជ្ញាធរខណ្ឌទាំងអស់ស្ថិតក្នុងទីតាំងផ្ឡូវទាំង១១ខ្សែនេះយកចិត្តទុកដាក់ផ្លូវនិងទីតាំងទាំង១១នេះបន្តទៀតសូមពិចារណាកំណត់ពេលវេលាឱសានវាទដើម្បីស្នើសុំឱ្យបងប្អូនចូលរួមបន្ទាប់ពីបញ្ចប់ឱសានវាទនេះហើយយើងនិងកំណត់វិធានការរដ្ឋបាលតែម្ដង៕ ដោយ៖កូឡាប