ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រូចំបាប់អ៊ីរ៉ង់ នឹងបង្វឹក ក្រុមជម្រើសជាតិចំបាប់កម្ពុជា

CAMSOC-ភ្នំពេញ ៖ លោក Komeil Ghasemi អតីតកីឡាករម្ចាស់មេដាយមាសអូឡាំពិកហ្គេម ដែលជាគ្រូបង្វឹកកីឡាចំបាប់ជនជាតិអ៊ីរ៉ង់ នឹងចាប់ផ្តើមបង្វឹកដល់ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិចំបាប់កម្ពុជា រយៈពេល១ឆ្នាំ តាមរយៈគម្រោង អភិវឌ្ឍកីឡា របស់គណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។

គ្រូបង្វឹកកីឡាចំបាប់ជនជាតិអ៊ីរ៉ង់ បានមកដល់កម្ពុជា ជាង២សប្តាហ៍មកហើយ ប៉ុន្តែលោកបានធ្វើចត្តាឡីស័ក១៤ថ្ងៃ តាមគោលការណ៍សុខាភិបាលកម្ពុជា។ បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ក២ថ្ងៃ គឺនៅថ្ងៃពុធ ទី៤ ខែមេសា ឆ្នាំ២០២១នេះ ទើបលោក Komeil Ghasemi ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ នៅសណ្ឋាគារមួយ នៅរាជធានីភ្នំពេញពីលោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងលោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា។

លោកKomeil Ghasemi គឺជាអតីតម្ចាស់ជ័យលាភីមេដាយមាសអូឡាំពិក ២០១២ នៅទីក្រុងឡុងដុង ក្នុងប្រទេសអង់គ្លេស លោកប្រកួតក្នុងក្បាច់ចំបាប់សេរី (freestylewrestling) លោកមានស្នាដៃច្រើន ក្នុងវិស័យកីឡាចំបាប់អ៊ីរ៉ង់ ដោយធ្លាប់ឈ្នះមេដាយមាសអូឡាំពិក២០១២ ក្នុងប្រភេទទំងន់១២០គីឡូក្រាម មេដាយសំរឹទ្ធិ ក្នុងការប្រកួតកីឡាអូឡាំពិក២០១៦ នៅទីក្រុង រីយ៉ូ ប្រទេសប្រេស៊ីល ក្នុងប្រភេទទំងន់១២៥គីឡូក្រាម មេដាយសំរឹទ្ធ ជើងឯកពិភពលោកឆ្នាំ២០១៤ នៅទីក្រុង Tashkent ក្នុងប្រភេទទំងន់១២៥គីឡូក្រាម។

សម្រាប់លំដាប់ទ្វីបអាស៊ី​ លោកធ្លាប់ទទួលបាន មេដាយមាសជើងឯកអាស៊ីនៅទីក្រុង Astana កាលពីឆ្នាំ២០១៤ ក្នុងប្រភេទទំងន់១២៥គីឡូក្រាម មេដាយប្រាក់ អាស៊ីកាលពីឆ្នាំ២០១១ ក្នុងនទីក្រុង Tashkent ក្នុងប្រភេទទំងន់១២០គីឡូក្រាម មេដាយប្រាក់អាស៊ីក្នុងឆ្នាំ២០១៥ នៅទីក្រុងដូហា ក្នុងប្រភេទទំងន់១២៥គីឡូក្រាម ។

លោកមកធ្វើជាគ្រូបង្វឹក ក្រុមជម្រើសជាតិកម្ពុជា ត្រៀមសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅវៀតណាម នៅឆ្នាំ២០២២ និងអាចបន្តដល់ជាគ្រូបង្វឹកជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនៅឆ្នាំ២០២៣៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

ចូលមើលព័ត៌មានថ្មីៗបន្ថែម