Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្រ្កាបភោជនីយដ្ឋាន នីសាកែវព្រិល ឃាត់មនុស្ស១៣នាក់ និងម្ចាស់ហាងម្នាក់ ធ្វើកម្មវិធីខួបកំណើតខុសបម្រាម

ភ្នំពេញ÷ គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកអភិបាលខណ្ឌហែម ដារិទ្ធ ចុះបង្ក្រាបទីតាំងភោជនីយដ្ឋានឈ្មោះនីសាកែវព្រិល ដែលលួចបើកខុសបម្រាមពីរដ្ឋបាលរាជធានីភ្នំពេញ។

ហេតុការណ៍ចុះបង្ក្រាបនេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង ១១និង៤០ នាទីយប់ថ្ងៃទី ៤ ខែសីហាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ចំណុចជិតនឹងផ្សារបឹងបៃតង ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យមានការប្រមូលផ្តុំ និងបើកហាងផឹកសុីជួបជុំគ្នានោះទេ ដោយចូលរួមទប់ស្កាត់ នៃការរីករាលដាលនៃជុំងឺកូវីដ១៩ តែផ្ទុយទៅវិញ ដោយហាងឈ្មោះ នីសាកែវព្រិល មិនគរពតាមការណែនាំ របស់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន បាននាំគ្នារៀបចំកម្មវិធីខួបកំណើត និងមានការជួបជុំ និងប្រមូលផ្តុំគ្នាខុសពីគោលការណ៍របស់រាជរដ្ឋភិបាល ទើបខាងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះទៅបង្រ្កាបភ្លាមៗ និងឃាត់បានមនុស្សប្រុសស្រីចំនួន១៣នាក់។

ក្រោយពីធ្វើការឃាត់ខ្លួនមនុស្ស១៣នាក់ ប្រុសម្នាក់ក៏បានឲ្យក្រុមគ្រូពេទ្យ ចុះមកយកសំណាកដោយលទ្ធផល គឺអវិជ្ជមានទាំងអស់ បន្ទាប់មកទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនម្ចាស់ហាង១នាក់ ដឹកយកទៅអធិការខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសួរនាំបន្ត ចាត់ការទៅតាមនីតិវិធី។ ចំណែកឯនារី១២នាក់ទៀត ធ្វើការណែនាំរួចបានឲ្យត្រឡប់ទៅផ្ទះវិញ៕
​រក្សាសិទ្ធិដោយ៖សាមេត

×