Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្លងចរន្តអគ្គិសនី ឆេះខ្សែភ្លើងតក់មកក្រោម ឆេះសុីក្លូផ្អើលពលរដ្ឋទាំងកណ្តាលយប់

ភ្នំពេញ ÷ អគ្គិភ័យបានឆាប់ឆេះស៊ីក្លូជាច្រើនគ្រឿង យ៉ាងសន្ធោសន្ធៅបង្កឡើង ដោយឆ្លងចរន្តអគ្គិសនីឆេះខ្សែភ្លើង រួចតក់ធ្លាក់មកក្រោម ត្រូវចំស៊ីក្លូបណ្តាលឲ្យឆេះជាច្រើនគ្រឿង។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១ និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលំចំណុចក្រោយទីស្ដីការគណៈរដ្ឋមន្ត្រី ក្នុងសង្កាត់មិត្តភាព
ខណ្ឌ៧មករា រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីពលរដ្ឋនៅកន្លែងកើតហេតុ​ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញឆ្លងចរន្តអគ្គិសនីទុស្សេខ្សែភ្លើង បណ្ដាលឲ្យឆេះផ្ទះ បន្ទាប់មកក៏បានតក់ខ្សែភ្លើងធ្លាក់មកក្រោម ចំស៊ីក្លូជាច្រើនគ្រឿង ដែលចតនៅខាងក្រោមផ្ទះ បណ្ដាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ ហើយភ្លាមៗនោះដែរ ពួកគាត់ក៏បានព្យាយាមយកបំពង់ពន្លត់អគ្គិភ័យ​និងទាញទុយោទឹកបាញ់ពន្លត់ទាន់ពេល មិនមានការរាលដាល ទៅដល់ផ្ទះពលរដ្ឋដទៃនោះទេ ហើយភ្លាមៗនោះដែរ ក៏មានវត្តមានកម្លាំងសមត្ថកិច្ចខណ្ឌ៧មករា ចុះមកជួយអន្តរាគមន៍ភ្លាមៗផងដែរ។

ក្រោយបាញ់ពន្លត់ឃើញថា ខូចខាតសុីក្លូអស់ជាច្រើនគ្រឿង មិនមាននាក់របួស និងស្លាប់ រងការខូចខាតតែសុីក្លូជាច្រើនគ្រឿង និងផ្ទះពលរដ្ឋបន្តិចបន្ទួច៕ រក្សាសិទ្ធិដោយ៖ សា មេត

×