Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កោតតែមិនចេះគោរព ពិន័យជាប្រាក់ ៥លានរៀលម្នាក់ បញ្ជូនទៅតុលាការ ១៨នាក់ ធ្វើការអប់រំ ៣នាក់

ភ្នំពេញ ៖ មនុស្សចំនួន ១៨នាក់ ក្នុងចំណោមមនុស្សចំនួន ២២នាក់ ដែលល្មើសនឹងវិធានការរដ្ឋបាល និងបម្រាមគោចរ របស់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានបញ្ជូនទៅកាន់តុលាការរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ ដើម្បីដាក់បន្ទុកលើបទល្មើសរបស់ពួកគេ។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់់ថា គ្រាដែលអនុវត្តវិធានការរដ្ឋបាល និងបម្រាមគោចរនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ២២នាក់ ក្នុងនោះ ១៦នាក់ នៅខណ្ឌជ្រោយចង្វារ ដែលល្មើសនឹងបម្រាមគោចរ និងមានជាតិស្រវឹង, នៅខណ្ឌកំបូល ១នាក់ ជេរប្រមាថសមត្ថកិច្ច, ខណ្ឌទួលគោក ១នាក់ ផឹកស៊ីស្រវឹងល្មើសនឹងបម្រាមគោចរ និងមនុស្ស ៣នាក់ទៀត ត្រូវបានឃាត់ខ្លួននៅខណ្ឌពោធិ៍សែន ដែលជួបជុំផឹកស៊ីល្មើសនឹងបម្រាម។ ក្នុងចំណោមនេះទៀតសោត មាន ១នាក់ ត្រូវបានពិន័យជាប្រាក់ចំនួន ៥លានរៀល និងមនុស្សចំនួន ៣នាក់ ត្រូវបានណែនាំអប់រំ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×