Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទទួលបានការណែនាំ ហើយសូមអនុវត្តតាមផង ក្រសួងសុខាភិបាល មិនឲ្យយកលុយទេ សេវាធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ បានចេញលិខិតណែនាំ ដល់បណ្តាអង្គភាព និងបុគ្គលិកសុខាភិបាលក្រោមឱវាទក្រសួង ធ្វើយ៉ាងណាឱ្យអនុវត្តការធ្វើតេស្តរហ័ស រកមេរោគកូវីដ-១៩ (Rapid Test) ជូនប្រជាពលរដ្ឋដែលមកទទួលសេវា នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈមិនត្រូវទទួលយកថ្លៃសេវា ឬគិតថ្លៃសេវានោះទេ។

បើតាមលិខិតរបស់ លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ផ្ញើជូនទៅអភិបាលរាជធានី-ខេត្ត , លោក-លោកស្រីប្រធានមន្ទីរពេទ្យនានា និងមូលដ្ឋានសុខាភិបាលសាធារណៈ មានខ្លឹមសារថា ការអនុវត្តបែបនេះ គឺយោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាឱកាសសម្ដេចអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់កុមារ និងយុវវ័យ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ មិនឱ្យគិតថ្លៃធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ពីប្រជាពលរដ្ឋកម្ពុជា ដែលទៅទទួលសេវា នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈនោះទេ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×