Friday, May 10, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្លៃភាគហ៊ុនទាំងអស់បានធ្លាក់ចុះ ខណៈទំហំជួញដូរសរុបបានបន្តកើនឡើងដល់ ១,១១ប៊ីលានរៀលកាលពីថ្ងៃម្សិលមិញ

spot_img

ភ្នំពេញ ៖ ថ្លៃភាគហ៊ុនទាំងអស់បានធ្លាក់ចុះ ខណៈទំហំជួញដូរសរុបបានបន្តកើនឡើងដល់ ១,១១ប៊ីលានរៀល។ សន្ទស្សន៍ ផ្សារមូលបត្រកម្ពុជា បានធ្លាក់ចុះ ០,៥៦ភាគរយ មកត្រឹម ៥៣៣,២៥ពិន្ទុនៅថ្ងៃពុធម្សិលមិញនេះ។

ភាគហ៊ុនអេស៊ីលិដា នៅតែបន្តជាភាគហ៊ុនដែលត្រូវបានជួញដូរច្រើនជាងគេអស់រយៈពេល ៣៥ថ្ងៃនៃថ្ងៃជួញដូរនៅក្នុទីផ្សារ។ ថ្លៃជួញដូរសរុបនៅពុធនេះ ត្រូវបានគ្របដណ្តប់ដល់ទៅ ៨៨,៩០ភាគរយ ដោយភាគហ៊ុន អេស៊ីលីដា។

លើសពីនេះទៀត ថ្លៃភាគហ៊ុន ផេសថិក ក៏មានអត្រាធ្លាក់ចុះខ្ពស់ជាងគេដែរ ជាមួយនឹង ០,៩៦ភាគរយ ចំនួន ៣០រៀល មកត្រឹម ៣.១១០ រៀល ក្នុងមួយហ៊ុន បន្ទាប់មកគឺ កំពង់ផែស្វយ័តក្រុងភ្នំពេញ ជាមួយនង ០,៦៧ ភាគរយ ចំនួន ១០០រៀល មកត្រឹម ១៤.៩០០រៀល។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហ្រ្កេនធ្វីន ភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងផេសថិក បានបិទនៅថ្លៃ ៧.០៦០រៀល ៤.២០០រៀល ២.៧០០រៀល ១៣.៧០០ រៀល និង ៣.១១០ រៀលរៀងគ្នា ដោយមានចន្លោះនៃការថយចុះពី១០ទៅ៤០រៀលក្នុងមួយហ៊ុន៕ រក្សាសិទ្ធិដោយ៖CEN

spot_img
×