Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្តីប៉ូលីសបានស្លាប់ និងជាច្រើននាក់ បានរងរបួស ក្នុងការវាយប្រហារមួយ នៅកន្លែងចំណតឡានក្រុងមន្ទីរបញ្ជកោណ

spot_img

មន្ត្រីប៉ូលីសម្នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួស ក្នុងការវាយប្រហារខាងក្រៅមន្ទីរ
បញ្ជកោណកាលពីថ្ងៃអង្គារ។ ករណីនេះបានជំរុញឱ្យអគារត្រូវបានបិទទ្វារ។ នេះបើយោងតាមមន្ត្រីនៅមន្ទីរបញ្ចកោណ។
ទីភ្នាក់ងារការពារកងកម្លាំង របស់មន្ទីរបញ្ចកោណបាននិយាយថា មន្រ្តីម្នាក់បានស្លាប់ក្នុងទីសាធារណៈ ត្រង់កន្លែងចំណតឡានក្រុង ខាងក្រៅអគារក្នុងArlingtonរដ្ឋ Virginia។ ប៉ុន្តែការបង្កឡើងឱ្យមានអ្នកស្លាប់ មិនទាន់ចេញផ្សាញនៅឡើយទេ។

លោក Woodrow Kusse ប្រធានកម្លាំងប៉ូលីសបញ្ចកោណ បានប្រាប់អ្នកយកព័ត៌មានថា មនុស្សជាច្រើនបានរងរបួស នៅក្នុងហេតុការណ៍នេះ។ លោក Kusse បានបដិសេធមិននិយាយអំពីមូលហេតុ នៃការវាយប្រហារ ឬនិយាយថាតើជនដៃដល់ កំពុងស្ថិតក្នុងការឃុំឃាំង ឬយ៉ាងណានោះទេ ប៉ុន្តែលោកបានបន្ថែមថា អាជ្ញាធរមិនមែនស្វែងរក តែមួយនោះទេ។

លោកបាននិយាយថា FBI កំពុងជួយក្នុងការស៊ើបអង្កេតនេះ។ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថា៖« ខ្ញុំបានបញ្ជាឱ្យលើកទង់ជាតិ ពាក់កណ្តាលដែលដាក់នៅលើ មន្ទីរបញ្ជកោណ ដើម្បីជាការគោរពចំពោះការបាត់បង់របស់គាត់» ។
យ៉ាងណាមិញ ទីស្នាក់ការកណ្តាលយោធាអាមេរិក ត្រូវបានបិទជាបណ្តោះអាសន្ន។ អ្នកយកព័ត៌មាន Associated Press ម្នាក់នៅក្បែរអាគារបានឮសំឡេងកាំភ្លើងជាច្រើនគ្រាប់ បន្ទាប់មកឈប់មួយសន្ទុះក្រោយមក ក៏មានការបាញ់បន្ថែមមួយគ្រាប់ទៀត។

សេចក្តីប្រកាសរបស់មន្ទីរបញ្ចកោណ បាននិយាយថា មជ្ឈមណ្ឌលនេះត្រូវបានបិទដោយសារតែ «សកម្មភាពរបស់ប៉ូលីស» ។
ទីភ្នាក់ងារដែលទទួលខុសត្រូវផ្នែកសន្តិសុខ នៅអគារនោះ គឺទីភ្នាក់ងារការពារកងកម្លាំង មន្ទីរបញ្ជកោណបានបង្ហោះសារ លើបណ្តាញTwitter នៅមុនថ្ងៃត្រង់ថា កន្លែងកើតហេតុមានសុវត្ថិភាព។ ការបិទទ្វារត្រូវបានលើកលែង តែតំបន់ជុំវិញកន្លែងឧក្រិដ្ឋកម្មតែប៉ុណ្ណោះ។
លោក Austin និងឧត្តមសេនីយ៍ Mark Milley ប្រធានអគ្គសេនាធិការចម្រុះ កំពុងស្ថិតនៅសេតវិមាន ជាមួយប្រធានាធិបតីចូបៃដិន នៅពេលមានការបាញ់ប្រហារ៕
ប្រភព៖ CNA
រក្សាសិទ្ធិដោយ៖CEN

spot_img
×