Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លែចេកកម្ពុជា អាចឈានជើង នាំចេញទៅកាន់ទីផ្សារ ប្រទេសជប៉ុន ជាលើកដំបូង

spot_img

ភ្នំពេញ ៖ មួយរយៈចុងក្រោយនេះ ទីផ្សារផ្លែចេកស្រស់ អំបូងលឿងរបស់កម្ពុជា កំពុងមានទីផ្សារកាន់តែល្អប្រសើរ ដោយមានការកើនឡើងជាលំដាប់ ពិសេសការនាំចេញទៅកាន់ទីផ្សារប្រទេសចិន និងវៀតណាម។ហើយថ្មីៗនេះ ពោលគឺរយៈពេល៧ខែកន្លងមកនេះ ផ្លែចេកស្រស់របស់កម្ពុជាជិត ៥០០តោន ត្រូវបាននាំចេញទៅកាន់ ប្រទេសជប៉ុនជាលើកដំបូង។

អ្នកជំនួញក្នុងវិស័យកសិកម្ម បានលើកឡើងថា ការនាំចេញផ្លែចេកស្រស់ ទៅកាន់ទីផ្សារប្រទេសជប៉ុនជា លើក ដំបូងនេះ ថ្វីដ្បិតតែនៅមានចំនួនតួច ប៉ុន្ដែបានបង្ហាញពីគុណតម្លៃរបស់ផ្លែចេកកម្ពុជា ដែលអាចឈាន ជើងនាំចេញទៅកាន់ទីផ្សារប្រទេសជប៉ុន ដែលជាទីផ្សារមួយមានសក្តានុពល។

អ្នកជំនាញក្នុងវិស័យកសិកម្ម បានបន្តថា បើទោះបីជាបច្ចុប្បន្ន មានការរាតត្បាត កូវីដ-១៩ ក៏ដោយ ប៉ុន្ដែ វា មិន បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ចំពោះការនាំចេញផ្លែចេកស្រស់របស់កម្ពុជានោះទេ ដោយនៅឆមាស ទី១ ឆ្នាំ នេះ ក្រុមហ៊ុននាំចេញផ្លែចេក មានកំណើនទាំងទិន្នផល និងបរិមាណនាំចេញក្នុងរង្វង់៦០% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ ២០២០។ ជាក់ស្តែង ក្រុមហ៊ុនរបស់លោកឧកញ៉ា ហ៊ុន ឡាក់ បច្ចុប្បន្ន កំពុងសិក្សា និងជ្រើសរើស ពូជចេកមកដាំនៅកម្ពុជា ឲ្យត្រូវតាមស្ដង់ដារគុណភាពជប៉ុនចង់បាន ដើម្បីជំរុញការនាំចេញទៅ កាន់ទីផ្សារដែលមានសក្ដានុពលមួយនេះ។

គួរបញ្ជាក់ថា របាយការណ៍ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានបង្ហាញថា នៅក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២១នេះ កម្ពុជា សម្រេចបានការនាំចេញផលិតផលកសិកម្មសរុបជិត ៣ ពាន់លានដុល្លារ។ របាយការណ៍ ក្រសួងកសិកម្ម បង្ហាញថា ៧ ខែឆ្នាំ ២០២១នេះ កម្ពុជាបាននាំចេញផ្លែចេកស្រស់ជាង ២៧ ម៉ឺនតោន កើនឡើង ៦១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ ក្នុងនោះ មានការនាំចេញទៅកាន់ទីផ្សារចិនជាង ២៤ ម៉ឺនតោន, នាំចេញទៅទីផ្សារវៀតណាម មានជិត ៣ ម៉ឺនតោន, នាំចេញទៅទីផ្សារសិង្ហបុរី មានជាង ៤៨០ តោន និង នាំចេញទៅទីផ្សារជប៉ុន មានជិត ៥០០ តោន៕ រក្សាសិទ្ធិដោយ៖CEN

tel
spot_img
×